អង់គ្លេសៈ យុទ្ធនាការពានរង្វាន់ EUFA EURO 2016 ប្រចាំពូល A និង B កាលពីយប់មិញ ក្រុមជម្រើសជាតិ ស្វ៊ីស និង វេល សុទ្ធតែបាន៣ពិន្ទុ ខណៈតោកំណាចអង់គ្លេស ត្រូវរុស្សីតាមបានស្មើនៅនាទីចុងក្រោយ។
ការប្រកួតចាប់ផ្តើមបានត្រឹម៥នាទី ខ្សែកាពារ Fabain Schar របស់ស្វ៊ីសបានស៊ុតគ្រាប់នាំមុខ និងជាគ្រាប់ជ័យជម្នះ ឲ្យក្រុមខ្លួនលើក្រុមអាល់បេនី។ ការប្រកួតទី២ ខ្សែបម្រើស្លាប Gareth Bale និង Hal Robson-Kanu បានស៊ុតម្នាក់១គ្រាប់ ឲ្យវេល ខណៈ ស្លូវ៉ាគី វាយបកបាន១គ្រាប់វិញដោយកីឡាករ Ondrej Duda។ ចំណែកក្រុមតោកំណាចអង់គ្លេស បានត្រឹមខកចិត្តក្រោយ រុស្ស៊ី តាមបានស្មើនៅនាទីទី៩០ទៅហើយ។ ១គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Eric Dier និងរុស្ស៊ីរកបានដោយកីឡាករ Vasili Berezutski។
ក្នុងតារាងចំណាត់ថ្នាក់ពូលB វេល បានឡើងកំពូលតារាង លើក្រុមលេខ២ អង់គ្លេស។ ពូល A ស៊្វីស ឡើងលេខ២ តាមពីក្រោយក្រុមកំពូលតារាងបារាំង៕
មតិយោបល់