ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសកាលពីម្សិលមិញ នូវកីឡាករចំណូលថ្មីសម្រាប់រដូវកាល ២០១៨ ខាងមុខនេះ គឺខ្សែការពារកណ្តាល Jonny Campbell ដែលជាកីឡាករដ៏មានទេពកោសល្យ ធ្លាប់លេងនៅក្លិប Chachoengsao FC (ប្រទេសថៃ) ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ ។
កីឡាកររូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ព្រមទាំងធ្វើតេស្តជាមួយក្លិបកាលពីប៉ុន្មានសប្តាហ៍មុន ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អដោយរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិប Terengganu FC របស់ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិអាម៉េរិគ រូបនេះធ្លាប់បានលេងជាមួយក្លឹបមួយចំនួននៅសហរដ្ឋអាម៉េរិគដូចជា៖ ក្លឹប Maimi City នាឆ្នាំ២០១៦, ក្លឹប Charlotte Independence ក្នុងឆ្នាំ២០១៥ និងក្លឹប Philadelphia Fury កាលពីឆ្នាំ២០១៤ ៕
រូបភាព៖ Phnom Penh Crown FC
មតិយោបល់