យោងតាមការសាកសួរផ្ទាល់ជាមួយកីឡាករ សុខ សំណាង បាននិយាយថា របួសបាក់ក្តោងច្រមុះ របស់គេត្រូវការចំណាយពេល ១ខែ ទៅ១ខែកន្លះទៀត ទើបអាចដូចដើមវិញ ពេលនេះកំពុងតែដាក់ឧបករណ៍អមនៅឡើយ។
របួសនេះ បានកើតឡើង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ជាលទ្ធផល ៣ទល់០ ក្លាយជាជើងឯក ខណ:កីឡាករ សុខ សំណាង បានរងរបួសបាក់ក្តោងច្រមុះ បន្ទាប់ពីរកបាន២គ្រាប់ ពោលគឺនៅនាទី ២២ នឹង ៣១ ហើយឈានដល់វគ្គទី២ ក៏ទទួលរងរបួស ត្រូវប្តូចេញភ្លាមៗ។
សូមបញ្ជាក់ថា ការសាកសួរផ្ទាល់ជាមួយ សុខ សំណាង គឺក្រោយការប្រកួតមិត្តភាពអន្តរជាតិចប់ ដោយក្រុម ព្រះខ័នរាជស្វាយរៀយ យកឈ្នះ Negeri Sembilan FA (ម៉ាឡេស៊ី) ២ទល់១ កាលពីម្សិលមិញ នាកីឡដ្ឋាន ISPP៕
មតិយោបល់