ព័ត៌មានកីឡា

​Neymar ប្រើពាក្យតែ១គត់ ដើម្បីសើចចំអកដល់អាជ្ញាកណ្ដាល La Liga

ខ្សែប្រយុទ្ធ Neymar ហួសចិត្តខ្លាំងមែនទែន នៅពេលដែលលោកអាជ្ញាកណ្ដាល Alejandro Hernandez មិនឱ្យគ្រាប់បាល់ទៅខាង Barcelona ពេលការប្រកួតជាមួយក្រុម Real Betis។

FC Barcelona បានត្រឹមស្មើជាមួយក្រុម Real Betis ១-១ ប៉ុណ្ណោះ ក្នុងការប្រកួតមុននេះបន្តិច។ ខណៈដែលក្នុងការប្រកួតនេះ គេអង្កេតឃើញមានភាពខុសប្លែកច្រើនមែនទែន ដែលលោកអាជ្ញាកណ្ដាលក្នុងការប្រកួតហាក់កាត់សេចក្ដីមិនល្អទាល់តែសោះ។ អ្វីដែលគេមើលឃើញខ្លាំងជាងគេនោះគឺគ្រាប់បាល់របស់ Vidal តែម្ដង ដែលបានចូលទីទៅហើយ តែបែរជាអាជ្ញាកណ្ដាលមិនឱ្យចូលទៅវិញ។

ចំពោះរឿងនោះដែរ Neymar ហួសចិត្តខ្លាំងមែនទែន ដោយអាចប្រើបានត្រឹមតែរូបភាពបង្ហោះមួយសន្លឹកហើយដាក់ Captions ថា Hahahaha ប៉ុណ្ណោះ។ មួយមាត់នេះត្រូវបានគេដឹងយ៉ាងច្បាស់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះពិតជាហួសចិត្តចំពោះការកាត់សេចក្ដីនេះខ្លាំងណាស់ ត្បិតអីបានធ្វើឱ្យក្រុម Barcelona បាត់បង់ដល់ទៅ២ពិន្ទុឯណោះ៕

មតិយោបល់