មណ្ឌលគិរីៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានរថយន្តច្នៃដឹកដំឡូងមី បើកក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចចំការដំឡូងមី ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ ឆែ វុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត(របួសធ្ងន់) ស្នាក់នៅភូមិស្បែកគី ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗតែម្តង៕
មតិយោបល់