ព័ត៌មានកីឡា

Roma រក្សាកៅអី Champipn League ខណះ Napoli លេង Play off

Roma បានយកឈ្នះលើក្រុម Genoa ដោយលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតចុងក្រោយ​ ដោយរក្សាបាននូវកៅអីលេងវគ្គចែកពូលនៅ Champion League ។

ថ្វីបើ មិនបានឈ្នះពានតែក្រុមចចក Roma បានរក្សាគង់នូវតំណែងលេខ ២ របស់ពួកគេមិនឲ្យរបូតចេញឡើយ។ Roma មានត្រឹម ១ ពិន្ទុប៉ុណ្ណោះលើក្រុម Napoli ដូច្នេះហើយ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង រ៉ូមមួយនេះ មានឱកាស លេងនៅ Champion League ស្វ័យប្រវត្តិជាមួយ Juventus ខណះដែលក្រុមលេខ ៣ Napoli ត្រូវលេងវគ្គ Play off ដើម្បីប្រជែងតំណែង Champion League ដែរ។

សម្រាប់ Napoli ប្រសិនបើ ប្រកួត Play off ចាញ់វិញនោះ នឹងត្រូវធ្លាក់ទៅលេងនៅ Europa League ដែលជាពានលំដាប់ទី ២ របស់លីគនៅអឺរ៉ុប។

មតិយោបល់