ខ្សែបម្រើប្រយុទ្ធអង់គ្លេស Dele Alli អាចនឹងមិនចាកចេញពីក្រុម Tottenham Hotspur ក៍ថាបាន បន្ទាប់ពីលោក Mauricio Pochettino បានពិភាក្សាតម្លៃពលកម្មថ្មីជាមួយកីឡាករវ័យក្មេងអង់គ្លេសរូបនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សយរបស់ Daily Mail បានឲ្យដឹងថា លោក Mauricio Pochettino បានលួងលោម Dele Alli កុំឲ្យចាកចេញពី White Heart Land ដោយបន្ថែមតម្លៃពលកម្មគុណនឹង២ ដល់កីឡាកររូបនេះ។ ជាក់ស្តែងណាស់ Alli នាពេលបច្ចុប្បន្ននេះ តម្លៃពលកម្មប្រចាំសប្តាហ៍របស់រូបគេ ត្រឹម ៥ម៉ឺនផោនប៉ុណ្ណោះ ក្នុង១សប្តាហ៍ ខណៈរូបគេនឹងទទួលបានប្រាក់ពលកម្ម ១០ម៉ឺនផោន បើបន្តនៅ Spurs ទៀត។
យ៉ាងណាវិញនោះ បើទោះបីជាមានការតម្លើងតម្លៃពលកម្មគុណនឹង២ បែបនេះក្តី តែវានៅមានកម្រិតទាបជាងកីឡាករមួយចំនួនដែលមានឈ្មោះបោះសម្លេងមិនល្បីល្បាញដូច Alli ឡើយ។ ម្យ៉ាងវិញទៀត Dele Alli កំពុងត្រូវបានក្លិបយក្ស២នៅអឺរ៉ុបចង់បាននៅរដូវក្តៅក្រោយនេះ ដែលរួមមានក្រុមសម្បូរលុយមហាសាលមកពីបារាំង Paris Sait Germain និងក្រុមដែលជោគជ័យខ្លាំងកាលពីឆ្នាំ ២០១៧ អធិរាជស Real Madrid របស់អេស្ប៉ាញ ដែលផ្តល់តម្លៃខ្លួនថ្លៃ រួមទាំងតម្លៃពលកម្មច្រើនជាង Spurs ផងដែរ។
ប៉ុន្តែ សម្រាប់លោក Mauricio Pochettino មានជំនឿចិត្តថា Alli នឹងមិនចាកចេញឡើយ ព្រោះថា កុងត្រារបស់កីឡាករវ័យ ២១ឆ្នាំរូបនេះ ត្រូវបន្តដល់ឆ្នាំ ២០២២ ម្យ៉ាង Spurs បានតម្លើងតម្លៃពលកម្មប្រចាំសប្តាហ៍ខ្ពស់គួរសមបន្ថែម។
មតិយោបល់