ព័ត៌មានកីឡា

Liverpool បានបញ្ចប់ដំណើរមិនចាញ់របស់ក្រុម Man City

ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមអង់គ្លេសដំបូងគេបំផុតដែលអាច​បំបាក់ក្រុម​ Manchester City ឲ្យទទួលបាននូវបរាជ័យ បន្ទាប់ពីយកឈ្នះយ៉ាង​ប្រថិតប្រថោយ ៤-៣ ។

នេះគឺជាលើកដំបូងហើយ ដែលក្រុម Manchester City ស្គាល់នូវការបរាជ័យ​លើកដំបូងក្នុងក្របខ័ណ្ឌ Premier League ក្រោមស្នាដៃក្រុមហង្សក្រហម Liverpool ដែលបានបំផ្លាញកំណត់ត្រាយ៉ាងល្អរបស់ក្លិបមួយនេះ។ ៤គ្រាប់របស់ Liverpool រកបានដោយការស៊ុតរបស់កីឡាករ Alex Orlade-Chamberlain នៅាទីទី៩, Roberto Firmino នៅនាទីទី៥៩, Sadio Mane នៅនាទីទី៦១ និងកីឡាករ Mohamed Salah នៅនាទីទី៦៨។

ចំណែកក្រុម Manchester City វិញ អាចរកបានត្រឹម៣គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Leroy Sane នៅនាទីទី៤០, Bernado Silva នាទីទី៨៤ និងកីឡាករ Ilkay Goendogan នៅចុងម៉ោងនាទីទី៩០ ។ ថ្វីបើចាញ់ការប្រកួតនេះក៍ដោយ ក៍ក្រុម Manchester City នៅតែបន្តឈរកំពូលតារាងដដែល គ្រាន់តែកំណត់ត្រាមិន​ដែលចាញ់របស់ក្រុមមួយនេះត្រូវបានបញ្ចប់ប៉ុណ្ណោះ ខណៈ Liverpool គឺជាក្រុម​ដំបូងនៅ Premier League ដែលអាចយកឈ្នះក្រុម Manchester City បាន។

ដូច្នេះហើយ រង់ចាំមើលថា តើនៅមានក្រុមណាបន្តទៀត ដែលអាចបន្តយក​ឈ្នះក្រុម Manchester City បានទៀតនោះ?

https://www.youtube.com/watch?v=Kbg777rhMrA

មតិយោបល់