ព័ត៌មានកីឡា

Arsenal និង Man City កំពុងត្រៀមលេងល្បែងដោះដូរកីឡាករ

ក្រុមជើងខ្លាំង ២នៅអង់គ្លេស គឺ Arsenal និង Manchester City បានបង្កើតនូវល្បែងដោះដូរកីឡាករមួយដ៍ភ្ញាក់ផ្អើល នាពេលឆាប់ៗខាងមុខនេះហើយ។

បើតាម Daily Mail បានឲ្យដឹងថា អ្នកចាត់ការទូទៅ Arsenal លោក Arsene Wenger និងអ្នកចាត់ការទូទៅក្រុម Man City លោក Pep Guadiola បានត្រៀមខ្លួនក្នុងការដោះដូរកីឡាកររបស់ខ្លួនក្នុងពេលដ៍ខកលីខាងមុខនេះ លោក Pep Guadiola ដែលចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិឈីលី Alexis Sanchez នោះ កំពុងតែរកនូវដំណោះស្រាយយ៉ាងប្រសើរសម្រាប់នាំយកខ្សែប្រយុទ្ធរូបនេះ។ ហេតុនេះហើយ លោក Pep បានសម្រេចចិត្តដោះដូរនូវខ្សែប្រយុទ្ធអាហ្សង់ទីនដ៍ឆ្នើមរបស់ក្លិប Sergio Aguero ក្និងការនាំយក Alexis Sanchez ត្រឡប់មកក្រោមការដឹកនាំរបស់លោកវិញ។ ជាការពិតណាស់ លោក Pep Guadiola នៅតែស្រឡាញ់ Sanchez តាំងពីគាត់ដឹកនាំ Barcelona មកម្លេះ ម្យ៉ាងទម្រង់លេងរបស់កីឡាករឈីលីរូបនេះនៅតែល្អដដែល។

ជាងនេះទៅទៀត ល្បែងដោះដូរកីឡាករនេះ វាអាចទទួលយកបានសម្រាប់ក្លិបទាំង២ ព្រោះថា Sanchez និង Aguero សុទ្ធសឹងជាខ្សែប្រយុទ្ធកំពូលក្នុងពិភពលោក។ ហើយអ្វីដែលសំខាន់នោះ លោក Arsene Wenger ក៍មានការពេញចិត្តខ្សែប្រយុទ្ធ Sergio Aguero ផងដែរ ដោយសារតែកីឡាករអាហ្សង់ទីនរូបនេះ តែងតែរកគ្រាប់បាល់បានច្រើននៅគ្រប់រដូវកាលរបស់ Premire League។ ដូច្នេះហើយ ល្បែងដោះដូរកីឡាកររវាង Arsenal និង Man City នឹងអាចកើតមានឡើងខណះក្រុមទាំង២ ពេញចិត្តទៅលើខ្សែប្រយុទ្ធ ដែលផ្លាស់ប្តូរដូចគ្នា។

មតិយោបល់