ព័ត៌មានកីឡា

Angel Di Maria ចាប់ផ្តើមមានហុងស៊ុយឡើងវិញ

បន្ទាប់ពីខកខានរកគ្រាប់បាល់ កាលពីដើមរដូវកាលកន្លងមក នៅពេលនេះខ្សែ​បម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria ចាប់ផ្តើមមានឱកាសរកគ្រាប់បាល់​បញ្ចូលទីសារជាថ្មីហើយ។

Paris Saint Germain ក្រោយពីទិញបាន Neymar និង Kylian Mbappe មក បានធ្វើឲ្យតំណែងរបស់កីឡាករ Angel Di​ Maria រង្គោះរង្គើយ៉ាងខ្លាំង ដោយ​មួយរយ:កន្លងមកនេះ Di Maria មិនសូវបានលេងក្នុងជម្រើស ១១នាក់ដំបូងឡើយ។ យ៉ាងណាវិញ ប៉ុន្មានប្រកួតចុងក្រោយនេះ ពោលនៅពេលដែលការប្រកួតខ្លះ អវត្តមាន Cavani និងការប្រកួតខ្លះអវត្តមាន Neymar បានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះ ចាប់ផ្តើមមានឱកាសបានចូលលេងវិញ។

ម្យ៉ាងវិញទៀតនោះ Di Maria តែងតែស៊ុបញ្ចូលទី នៅក្នុងការបង្ហាញខ្លួន ប៉ុន្មានប្រកួតចុងក្រោយនេះ ដែល​បង្ហាញឲ្យឃើញថា Di Maria នៅតែជាកីឡាករយ៉ាងសំខាន់មួយរូបរបស់ក្រុម Paris Saint Germain ដដែល។ ក្នុងនោះដែរ Di Maria បានស្វែងរក ៣ពិន្ទុឲ្យក្រុម Paris Saint Germain យប់មិញនេះ ក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Nantes ដែល Di Maria បានស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យក្រុមអ្នកមានបារាំងមួយនេះ។

ហេតុនេះហើយ តាមរយ:ការបង្ហាញខ្លួនយ៉ាងល្អរបស់ Di Maria នេះ អាចធ្វើឲ្យក្រុម Paris Saint Germain ចាប់ផ្តើមពិចារណាឡើងវិញ ចំពោះបេក្ខភាព ១១នាក់ដំបូង ដែលទំនងជា Di Maria នឹងមានឱកាសច្រើនជាងមុន កនុងរលេង ១១នាក់ដំបូង។

មតិយោបល់