ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បើកបុកគោយន្តកន្រ្តៃ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៤ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡួម៉ែត្រលេខ១៧៣-១៧៤ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូម៉ាកSUZUKI គ្មានស្លាកលេខ។ ចំណែកម្ចាស់គោយន្តបានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់