ខ្សែបម្រើប្រយុទ្ធស្លាប Eden Hazard អាចមកចូលរួមជាមួយក្រុមតោខៀវ Chelsea វិញហើយ ក្នុងការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Leicester City នាយប់នេះ។
បន្ទាប់ពីខកខាន ការចាប់ផ្តើមការប្រកួតបើករដូវកាល ៣ប្រកួតកន្លងមក ជាមួយក្រុមតោខៀវ Chelsea នៅយប់នេះ Hazard អាចចូលរួមលេងវិញបានហើយ។ គួរបញ្ជាក់ផងដែរថា Hazard បានរងរបួសកជើង កាលពីខែមិថុនា កន្លងមក ដោយខកខានមិនបានចូលលេងទាំង ក្រុមជម្រើសជាតិ និងក្រុមតោខៀវ Chelsea ។ យ៉ាងណាវិញ Eden Hazard អាចចូលរួមជាមួយក្រុម Chelsea វិញហើយ ដែលនេះគឺជាដំណឹងដ៍ល្អ សម្រាប់អ្នកគាំទ្ររបស់ក្រុម តោខៀវ Chelsea ។ ក៍ប៉ុន្តែ សម្រាប់ការប្រកួតដំបូង ក្នុងរដូវកាលនេះ របស់ Hazard ប្រហែលជាយ៉ាប់បន្តិចហើយ ព្រោះថា ត្រូវទៅលេងជាមួយក្រុម រឹងមាំក្នុងដី Leicester City ។ យ៉ាងណាក៍ដោយ Eden Hazard ត្រូវតែប្រឹងប្រែងក្នុងការប្រកួតនេះ ដើម្បីបង្ហាញសមត្ថភាព សារជាថ្មីឲ្យក្រុម តោខៀវ Chelsea ។
គួរបញ្ជាក់ផងដែរថា Hazard កំពុងតែចង់ផ្លាស់ទៅកាន់ក្រុម Real Madrid ខណៈពេលនេះ អ្វីៗត្រូវបានបញ្ចប់ ព្រោះរដូវកាលសោះដូរកីឡាករត្រូវបានបញ្ចប់។
មតិយោបល់