ព័ត៌មានកីឡា

សូលទីឡូអង្គរ ចុះកិច្ចសន្យានាំយកកីឡាករជប៉ុន ធ្លាប់លេងនៅប្រទេសម៉ុងតេណេហ្គ្រោ

យោងតាមសេចក្តីប្រកាសរបស់ក្លិប សូលទីឡូអង្គរ មុននេះបន្តិចថា បានចុះកិច្ចសន្យានាំយកកីឡាករជប៉ុន KIKUCHI YUTA កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៩៤ នៃទីក្រុង Mayagi Perfecture ប្រទេសជប៉ុន ហើយនេះជាកីឡាករបរទេសទី២ សម្រាប់ក្លិប នាំមកក្នុងរដូវកាល២០១៨នេះ។

ខ្សែបម្រើរូបនេះ ធ្លាប់ប្រកបអាជីពនៅប្រទេសម៉ុងតេណេហ្គ្រោ ដែលបានលេងឲ្យក្លិប FK Jedinstvo នៃក្របខ័ណ្ឌ Montenegrin First League ៕

រូបភាព៖ Soltilo Angkor FC

មតិយោបល់