ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួច យកទូរសព្ទម៉ាក Iphone 7 plus មួយគ្រឿង របស់បុរសម្នាក់បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅផ្ទះលេខ៧៥ ផ្លូវលេខ ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ គង់ វណ្ណៈ អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំព្រែកលួង ស្រុកមុខកំពូល ខេត្តកណ្តាល។
មុនពេលកើតហេតុ បុរសរងគ្រោះជាម្ចាស់ផ្ទះ បានដាក់សាកទូរសព្ទម៉ាក Iphone 7 plus មួយគ្រឿង នៅក្បែរទូរខាងមុខ ក៏ស្រាប់តែឭសំ ឡេងក្តាំង។ពេលនោះជនរងគ្រោះបានរត់ចេញមកខាងក្រៅមកមើលទូរសព្ទតែមិនឃើញ ស្របពេលនោះក៏បានឃើញជនសង្ស័យម្នាក់ខាងលើ រត់ឡើងជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6844មួយគ្រឿងជិះរត់ ហើយក៏ឡើងជិះម៉ូតូដេញតាមរហូតដល់ខាងមុខមន្ទីពេទ្យរុស្ស៊ីទើបចាប់ខ្លួនបាននិងប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ ទូរសព្ទដៃ ម៉ាក Iphone 7plus មួយគ្រឿងនោះ ត្រូវបានប្រគល់ឲ្យទៅបុរសជាម្ចាស់វិញ។ ចំណែកឯបុរសជាជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅទាមផ្លូវច្បាប់ជាបន្តទៅទៀត។
https://youtu.be/ugVFmFwR4Gw
មតិយោបល់