ព័ត៌មានកីឡា

Arsenal ត្រៀមនាំយកកីឡាករឆ្នើម២រូបក្នុងទីផ្សារដោះដូរ​កីឡាករនេះ

ថ្វីបើមិនអាចធានារក្សទុកខ្សែប្រយុទ្ធ Alexis Sanchez និងខ្សែបម្រើស្លាប Theo Walcott ក៍ដោយ តែក្រុមកាំភ្លើងធំ Arsenal នឹងនាំយកកីឡាករឆ្នើមៗ២រូបផ្សេងទៀតមកវិញ ដើម្បីជំនួស​តំណែងកីឡាករទាំង២រូបនេះដូចគ្នា។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែទទួលបានភ្លើងខៀវ ក្នុងការនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងខ្សែបម្រើ Henrick Mkhitaryan ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ជាការពិតណាស់ Arsenal បានប្រឈមមុខនឹងការ​ចាក​ចេញរបស់កីឡាករជាច្រើនរូបដែល មាន Alexis Sanchez និង Theo Wacott ជាដើម ខណ: Mezut Ozil វិញ នៅមិនទាន់ច្បាស់ពីអនាគត់នៅឡើយទេ។

ក៍ប៉ុន្តែ តាមរយ:ការប្រមាញ់កីឡាករជាច្រើនវិញនោះ បានធ្វើឲ្យ Arsenal អាចនាំយកកីឡាករមកជំនួសកីឡាករ​ដែលត្រៀមចាកចេញវិញផងដែរ។ ក្នុងនោះដែរ សម្រាប់ការប្រជែងជាមួយក្រុមតោខៀវ Chelsea ដើម្បីនាំយក Aubameyang ពីក្រុម Dortmund នោះហាក់មានពន្លឺច្រើនសម្រាប់ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ស្របពេលដែលការចង់បាន Alexis Sanchez ពីសំណាក់ក្រុមបីសាចក្រហម Manchester United បានធ្វើឲ្យ Arsenal មានសង្ឃឹមក្នុងការនាំយក Mkhitaryan ត្រឡប់មកវិញ។

ហេតុនេះហើយ ក្រុមកាំភ្លើងធំ Arsenal នឹងបិទបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវរំហើយនេះ ដោយបាត់បង់ Alexis Sanchez ជាមួយនឹង Theo Walcott ដោយនាំយកមកវិញនូវ Pierre-Emerick Aubameyang និង Henrick Mkhitaryan មកកាន់ Emirates Stadium វិញ។

មតិយោបល់