ព័ត៌មានកីឡា

Isco ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ Real Madrid ​ឈ្នះ Real Betis ​៦-១

ក្រោយពីស្មើប៉ុន្មានប្រកួតមកនេះ ក្រុម Real Madrid បានរកឃើញជ័យជម្នះរបស់ខ្លួនវិញហើយកាលពីយប់មិញ ដោយយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ៦-១ ស្របពេលកីឡាករមិនសួវបានបង្ហាញខ្លួន Isco រកបាន២គ្រាប់ម្នាក់ឯងដែរ។

៦គ្រាប់របស់ Real Madrid នេះ រកបានដោយ Raphael Varane ១គ្រាប់ Karim Benzema ១គ្រាប់ Isco ២គ្រាប់និងខ្សែប្រយុទ្ធមុតស្រួច Cristiano Ronaldo ១គ្រាប់។ ចំណែកឯមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយ Alvaro Cejudo ។

karim-benzema-betis-real-madrid-la-liga_qonek0p33c9o1tk9i6iqt04tc

ក្រោយចប់ការប្រកួត Zidane គ្រូបង្វឹកក្រុម Real Madrid បាននិយាយថាកូនក្រុមរបស់លោកធ្វើបានល្អមែនទែនក្នុងការប្រកួតនេះ ដោយលេងសហការគ្នាល្អ តាំងពីដើមតង់ទី១រហូតដល់ចប់ការប្រកួត។ នេះជាជ័យជម្នះល្អមួយសម្រាប់ក្រុម ក្រោយពីទទួលបានលទ្ធផលមិនល្អកន្លងមក។

ក្រៅពីក្រុមអធិរាជស បំបាក់ដៃគូរបស់ខ្លួនយ៉ាងចាស់ដៃនេះទៅ ក្រុមប្រជែង២ទៀតក៏មិនអន់ផងដែរ ដោយ Barcelona ឈ្នះ Deportivo La Coruna ៤-០ និងក្រុម Atletico Madrid ឈ្នះក្រុម Granada ៧-១៕

real-madrid-celebrates-betis-real-madrid-la-liga_g4gkxl8dlmgz1anlxofcaimgx

មតិយោបល់