ក្រុមបាល់ទាត់ Manchester City បានបង្កើតនូវកំណត់ត្រាថ្មីមួយយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់មួយប្រកតនៅឡើយទេ ក្នុង១៥ប្រកួតកន្លងមកនេះ នៅ Premier League ។
ជាក់ស្តែងណាស់ ក្នុងការទៅលេងនៅ ទឹកដី Old Trafford របស់ក្រុមបីសាចក្រហម Manchester United ក្រុម Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១ ។ ក្នុងនោះដែរ ក្រុម Manchester City បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Devid Silva នៅនាទីទី៤៣ ខណៈ២នាទីបន្ទាប់ ពោលនៅនាទីទី៤៥ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford របស់ក្រុម Manchester United រកគ្រាប់បាល់តាមស្មើមកវិញ ដែលធ្វើឲ្យក្រុមទាំង២ មានលទ្ធផល ១-១ នៅតង់ទី១ ។
ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយលុករបាន ១គ្រាប់ទៀត តាមរយៈការស៊ុតរបស់កីឡាករ Nicolas Otamendi នៅនាទីទី៥៤ ដែលលទ្ធផលនេះ ត្រូវបានរក្សារហូតដល់ចប់ការប្រកួត ជាហេតុធ្វើឲ្យ Manchester City បានយកឈ្នះក្រុម ក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ ។ គួរបញ្ជាក់ផងដែរថា ក្រុម Manchester City មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ ក្នុងក្របខ័ណ្ឌ Premier League ខណៈជំនួបជាួយក្រុមខ្លាំងៗទាំងអស់ ពោលដូចជាក្រុម Liverpool, Arsenal, Man Utd និង Chelsea គឺក្រុម Man City អាចយកឈ្នះបានទាំងអស់។
ដូច្នេះហើយ ក្រុម Manchester City បានបន្តកំណត់ត្រាយ៉ាងល្អ ដោយមិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុងការការប្រកួត Premier League ស្របពេលដែលពានឆ្នាំនេះ ទំនងជាក្រុម Manchester City ជាអ្នលើកហើយ។



https://www.youtube.com/watch?v=Of63xdAkf9I
មតិយោបល់