ព័ត៌មានកីឡា

អតីតកីឡាករ Real Madrid មកចូលរួមជាមួយក្រុម Borneo FC របស់ឥណ្ឌូនេស៊ី

ក្រុម Borneo FC របស់ឥណ្ឌូនេស៊ី នៃក្របខ័ណ្ឌទី១ Liga 1 បានប្រកាសជាផ្លូវការ ពីការចុះហត្ថលេខាលើខ្សែការពារ Julien Faubert ធ្លាប់លេងនៅក្លិប Real Madrid។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Borneo FC មុនរដូវកាល Liga 1 ឆ្នាំ ២០១៨ ចាប់ផ្តើម បន្ទាប់ពីចាកចេញពីក្លិប Inter Turku ប្រទេសហ្វាំងឡង់ កាលពីឆ្នាំមុន។ គាត់ធ្លាប់ចូលលេងឱ្យធំៗក្លិបដូចជា Real Madrid (ខ្ចីជើងពី West Ham), West Ham និង Bordeaux, មុននឹងខ្សែការពាររូបនេះ បានមកចូលរួមជាមួយ Borneo FC របស់ឥណ្ឌូណេស៊ីជាផ្លូវការ។

Faubert បានចំណាយពេល ៥ រដូវកាលលេងនៅក្នុងក្របខ័ណ្ឌ English Premier League ជាមួយក្លិប West Ham United និងបានលេងខ្ចីជើងរយៈពេលខ្លីជាមួយនិងក្លិប Real Madrid ក្នុងឆ្នាំ ២០០៩ ។

កីឡាករបារំាងនេះ បានចាប់ផ្តើមអាជីពដំបូងរបស់គាត់នៅក្នុងលីគបារាំង Ligue 1 ជាមួយនឹងក្លិប Cannes ក្នុងឆ្នាំ ២០០២ មុនពេលផ្លាស់ទៅ Bordeaux ពីរឆ្នាំក្រោយមក៕

មតិយោបល់