ព័ត៌មានកីឡា

Messi ​ស៊ុត​៣ Assist ១ ​ជួយ Barca ​បំបាក់ Man City ​៤-០

ក្លឹប Barcelona បានលត់ក្រុម Manchester City យ៉ាងចាស់ដៃតែម្ដង ៤-០ ដោយក្នុងនោះខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាន៣គ្រាប់ម្នាក់ឯង និងបញ្ជូលបាល់ឱ្យមិត្តរួមក្រុម Neymar ១គ្រាប់ទៀតផង។

ក្នុងការប្រកួតដ៏តឹងតែងនេះដែរ Messi ជាអ្នករកគ្រាប់បាល់ឱ្យ Barcelona នាំមុខមុនត្រឹមនាទី១៧ ហើយរហូតចូលដល់នាទី៥៣ អ្នកចាំទី Bravo របស់ Man City ទទួលបានកាតក្រហមបណ្ដេញ ដែលជាឱកាសកាន់តែធ្វើឱ្យក្រុមអ្នកមានបុណ្យមានប្រៀបទៀត។ ចូលដល់នាទី៦១ Messi ដាក់បានគ្រាប់បាល់ទី២របស់ខ្លួន និងនាទី៦៩ ថែមបានគ្រាប់ទី៣។

នៅនាទី៧៣ ខ្សែការពារ Jeremy Mathieu របស់ Barcelona ក៏ទទួលបានកាតក្រហមដែរ ដូច្នេះនេះជាឱកាសល្អវិញសម្រាប់ Man City ដោយសល់ពេលជិត២០នាទី ពេលគ្នា១០នាក់ទល់១០នាក់។ យ៉ាងណាមិញ ជិតចប់ការប្រកួតទៅហើយ នាទី៨៧ ខ្សែប្រយុទ្ធ Neymar មានឱកាសរកគ្រាប់បាល់ដោយស៊ុតពិន័យ១១ម៉ែត្រ ប៉ុន្តែសោកស្ដាយរូបគេធ្វើមិនបានសម្រេច។ តែត្រឹមនាទី៨៩ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនឱ្យខូចឈ្មោះទេ ពោលគឺថែមបាន១គ្រាប់វិញ ដើម្បីបញ្ចប់ការប្រកួត Barcelona ៤-០ Manchester City ៕

messi-4

messi-3

messi-2

មតិយោបល់