Man Utd មិនទិញខ្សែការពារថ្មី ដើម្បីផ្តល់ឱកាសឲ្យ Luke Shaw

លោក Jose Mourinho បានឲ្យដឹងថា លោកនឹងមិនទិញខ្សែការពារស្លាបឆ្វេង បន្ថែមទៀតឡើយ ដើម្បីផ្តល់ឱកាសឲ្យ Luke Shaw បន្តលេងនៅ Old Trafford បន្តទៀត។

ជាក់ស្តែងណាស់ កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមបីសាចក្រហម Manchester United បានទាកមទងទិញខ្សែការពារស្លាបឆ្វេង Danny Rose ពីក្រុម Tottenham Hotspurក្នុងគោលបំណងយកមក​បំពេញបន្ថែមតំបន់នេះ ស្របពេលដែលក្លិបអង់គ្លេសមួយ​នេះ ចង់លក់ Shaw ចេញផងដែរ។ យ៉ាងណាវិញ លោក Jose Mourinho បានឲ្យដឹងតាមរយៈ Sky Sports ថា លោកនឹងមិនទិញខ្សែការពារបន្ថែមទៀតឡើយ ព្រោះថា Man Utd មានខ្សែការពារល្អគ្រប់គ្រាន់ហើយ។

ម្យ៉ាងវិញ​ទៀតនោះ Luke Shaw នឹងបន្តនៅ Old Trafford លោកនឹងផ្តល់ឱកាសម្តងទៀត ឲ្យកីឡាកររូបនេះ ដើម្បីពង្រឹងសមត្ថភាពឲ្យបានល្អ ប្រសើរជាងមុន ក្នុងការជួយក្លិបឲ្យទទួលបានជោគជ័យ។ ថ្វីត្បិតតែលោក Mourinho ធ្លាប់រិះគន់ចំពោះទម្រង់លេង Luke Shaw ក៍ដូចជាការចង់លក់ចេញក៍ដោយ តែនៅពេលនេះ មិនដូច​មុនឡើយ លោក Mourinho ចង់ពង្រឹងខ្សែការពារដែលមានស្រាប់ ជាជាងការទិញយកមកបន្ថែមហើយលក់ចេញ ស្របពេល​ដែល Luke Shaw នាពេលបច្ចុប្បន្ននេះ មានការគ្រាន់បើជាងមុនផងដែរ។

ហេតុនេះហើយ ក្រុមបីសាចក្រហម Manchester United នឹងមិនទិញ​ខ្សែការពារស្លាបឆ្វេងបន្ថែមឡើយ ក្នុងន័យផ្តល់ឱកាសឲ្យ Luke Shaw បន្តលេងនៅ Old Trafford ។

មតិយោបល់