ខ្សែប្រយុទ្ធអន្តរជាតិហ្វីលីពីន Iain Ramsay បដិសេធការផ្តល់ជូនពីក្លិប Prachuap FC នៃក្របខ័ណ្ឌ Thai league (នៅលំដាប់ទី២) ប្រទេសថៃ ដើម្បីទៅចូលរួមជាមួយ Felda United របស់ម៉ាឡេស៊ី Premier League នេះបើតាម Semuanya BOLA ចុះផ្សាយកាលពីម្សិលមិញ ។
កីឡាករដែលកើតនៅប្រទេសអូស្ត្រាលី នាទីក្រុងស៊ីដនី មានឪពុក ជាជនជាតិ ស្កុតឡេន និងម្តាយហ្វីលីពីន បានសម្រេចចិត្តទៅលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី។ Ramsay បាននិយាយថា៖ “បទពិសោធន៍របស់មិត្តរបស់ខ្ញុំដូចជាលោក Brendan Gan នៅ Perak និង Matthew Davies នៅ Pahang FA ប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្ញុំ” ។
“សូម្បីតែ Dino Djulbic ដែលបានលេងឱ្យក្លិប Felda កាលពីរដូវកាលមុន ក៏បានចែករំលែករឿងដូចគ្នានេះដែរនិងបានលើកទឹកចិត្តខ្ញុំឱ្យចូលរួមជាមួយក្លិបម៉ាឡេសុី។ លើសពីនេះការលេងជាមួយក្រុម Ceres Negros ក្នុងការប្រកួតពានរង្វាន់ AFC Cup ជាមួយនឹង Felda កាលពីរដូវកាលមុន ក៏បានផ្តល់ឱ្យខ្ញុំនូវរូបភាពច្បាស់លាស់នៃសមត្ថភាពរបស់ក្រុមនៅទីនោះផងដែរ”។
កីឡាករវ័យ ២៩ឆ្នាំរូបនេះ ធ្លាប់ត្រូវបានរាយការណ៍ថាបានយល់ព្រមចូលរួមជាមួយក្លិប Prachuap FC ដែលទើបឡើងមកកំពូលថ្មីរបស់ថៃ ប៉ុន្តែបានបញ្ចប់កិច្ចសន្យានេះដោយសារមូលហេតុផ្ទាល់ខ្លួន៕
មតិយោបល់