ព័ត៌មានកីឡា

យុវជន អាឡឺម៉ង់អាយុក្រោម ២១ឆ្នាំ លើកពាន Euro U-21 នឹងត្រៀមខ្លួន ប្រកួតផ្តាច់ព្រ័ត្រ Confederation Cup ទៀត

នេះគឺជារឿង ដ៍អស្ចារ្យ សម្រាប់ប្រទេសអាឡឺម៉ង់ ដែលបានឈ្នះពាន ទាំងឈុតធំ និងឈុតតូច ក្នុងព្រឹត្តិការណ៍សំខាន់ៗ ក្នុងពិភពលោក បន្តបន្ទាប់គ្នាយ៉ាងនេះ។

ជាក់ស្តែងណាស់ ក្រោយពីឈុតធំអាឡឺម៉ង់ បានឡើងមកដល់ ប្រកួតផ្តាច់ព្រ័ត្រ Confederation Cup ត្រូវជួបឈីលី ពេលនេះក្រុម យុវជនអាយុក្រោម ២១ឆ្នាំរបស់អាឡឺម៉ង់ បានទទួលជ័យជម្នះ ក្នុងការឈ្នះពាន Euro U-21 ក្រោយពីយកឈ្នះយ៉ាងលំបាក ១-០ លើក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់អេស្ប៉ាញ។ ១គ្រាប់គត់ ដែលអាល្លឺម៉ង់រកបាននៅនាទីទី ៤០ ដោយកីឡាករ Weiser គឺជាគ្រាប់បាល់ដ៍សំខាន់ និងជាគ្រាប់បាល់មាស ដែលអាចនាំក្រុមអាឡឺម៉ង់ ឲ្យឈ្នះពាននេះ។

ម្យ៉ាងវិញទៀត ការយកឈ្នះអេស្ប៉ាញនេះដែរ ប្រៀបបាននឹងការសងសឹកអេស្ប៉ាញ ដែលធ្លាប់យកឈ្នះអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ Euro កាលពីឆ្នាំ ២០០៨ ក្នុងលទ្ធផល ១-០ និងទម្លាក់អាឡឺម៉ង់ម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ ២០១០ កន្លងមកដោយលទ្ធផល ១-០ ដូចគ្នា។ ដូច្នេះហើយ យុវជនអាយុក្រោម ២១ឆ្នាំរបស់អាឡឺម៉ង់ បានសងសឹកយ៉ាងជោគជ័យ ជំនួសឈុតធំ លើអេស្ប៉ាញ ក្លាយជាម្ចាស់ជើងឯក Euro U-21 2017 នេះ។

ទស្សនា ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមយុវជនអាយុក្រោម ២១ឆ្នាំ អាល្លឺម៉ង់ និងអេស្ប៉ាញខាងក្រោមនេះ៖

https://www.youtube.com/watch?v=wOUUeWLugSk

មតិយោបល់