គណៈកម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានរៀបចំកម្មវិធី AWARD NIGHT ដើម្បីចែកជូនពានរង្វាន់ដល់កីឡាករ គ្រូបង្វឹក នឹងអាជ្ញាកណ្តាល ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នឹងពានរង្វានសម្តេច ហ៊ុន សែន ក្រោយចប់រដូវកាល ២០១៧ ។
នៅក្នុងសន្នសីទសារព័ត៌មានរសៀលថ្ងៃមិញ លោក ឆាំង ពិសិដ្ឋ ដែលជាលេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបាននិយាយថា៖ «នេះជាលើកទី១ហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំធ្វើពិធីពានរង្វាន់នេះឡើង។ ការរៀបចំនេះគឺស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន អាស៊ី និងពិភពលោក។ សម្រាប់អ្នកចូលរួមត្រូវមានសំបុត្រ ដែលដាក់លក់ ១សំបុត្រតម្លៃ ៤ពាន់រៀល សម្រាប់មនុស្សម្នាក់ ខណៈប្រាក់ដែលទទួលបានពីការលក់សំបុត្រនឹងយកទៅប្រើប្រាស់កិច្ចការមនុស្សធម៌ ក៏ដូចជាជួយអង្គការកុមាកំព្រា»។
កម្មវិធីប្រគល់រង្វាន់នេះ នឹងធ្វើនាល្ងាចទី២៥ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៦ដល់ ៨ យប់ នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយមានក្លិបចំនួន ១៤ ដែលនៅក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី រួមទាំងក្លិបធ្លាក់ចេញពីលីគកំពូលកម្ពុជាគឺ គីរីវង់សុខសែនជ័យ ក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ផងដែរ៕
មតិយោបល់