Blaise Matuidi ខ្សែបម្រើមិនអាចខ្វះបានរបស់ក្រុមជម្រើសជាតិបារាំង បាននិយាយថាកីឡាករ Antoine Griezmann សមជាអ្នកទទួលបានពាន Ballon dÓr ជាងខ្សែប្រយុទ្ធ Cristiano Ronaldo ទៅទៀត ។


ហេតុផលយ៉ាងនេះហើយបានធ្វើឱ្យកីឡាករ Matuidi យល់ឃើញថាអ្នកដែលសមឈ្នះពានកីឡាករល្អជាងគេលើលោកសម្រាប់ឆ្នាំ២០១៦គឺមានតែមិត្តរួមសញ្ជាតិរបស់ខ្លួនហើយ មិនអាចទៅជា Ronaldo ដែលទើបតែរកបាន៣គ្រាប់នៅ Euro នោះទេ។
“ខ្ញុំគិតថា Griezmann សមណាស់ សម្រាប់ Ballon dÓr ព្រោះគាត់បានបង្ហាញសមត្ថភាពអស្ចារ្យមែនទែនសម្រាប់រដូវកាលនេះ។ ប្រសិនបើឱ្យខ្ញុំបោះឆ្នោត ខ្ញុំនឹងបោះឱ្យគាត់ មិនមែន Ronaldo ទេ។ គាត់ជាកីឡាករលេងល្អទាំងនៅក្លឹបអាជីព និងក្រុមជម្រើសជាតិ ដូច្នេះវាសមតែបានទៅលើគាត់ហើយ”។
Griezmann នឹងត្រូវជួយបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ដែលត្រូវប្រកួតជាមួយក្រុមព័រទុយហ្គាល់នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦នេះ៕
មតិយោបល់