ព័ត៌មានកីឡា

អ៊ីរ៉ង់ ជាក្រុមអាស៊ីដំបូងរកបាន ៣ពិន្ទុ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨

ថ្វីបើការប្រកួត World Cup ទើបតែចាប់ផ្តើមប្រកួតបាន ៤ប្រកួតក្តី ក៍ប៉ុន្តែ បើយើងក្រឡេកមើលមកក្រុមដែលមានមូលដ្ឋានចេញពីតំបន់អាស៊ីវិញ អ៊ីរ៉ង់ បានស្វែងរក ៣ពិន្ទុ ដំបូងគេហើយ នាព្រឹត្តិការណ៍ពិភពលោកឆ្នាំនេះ។

បន្ទាប់ពីអារ៉ាប៊ី សាអូឌីត បរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះរុស្ស៊ី ៥-០ រួចមក ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានស្តារមុខមាត់ជូនប្រជាជាតិអាស៊ីវិញ តាមរយៈការយកឈ្នះក្រុមម៉ូរ៉ុកូ នៅចុងម៉ោង ទទួលបាន ៣ពិន្ទុពីការប្រកួតបើក​ឆាក។ ការទទួលបាន ៣ពិន្ទុនេះដែរ បានធ្វើឲ្យអ៊ីរ៉ង់ ឈរកំពូលតារាងពូលB បណ្តោះអាសន្ន ដោយនាំមុខលើក្រុមខ្លាំងអេស្ប៉ាញ និងពរទុយហ្គាល់ មានត្រឹម​ម្នាក់ ១ពិន្ទុប៉ុណ្ណោះ។ ថ្វីបើយ៉ាងនេះក្តី អ៊ីរ៉ង់ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងទាំង២ នេះ ប្រសិនបើអ៊ីរ៉ង់ អាចធ្វើបានល្អ ដោយអាចទប់ស្មើទាំង២ ប្រកួត ឬឈ្នះ១ប្រកួត​ណាមួយវិញ ច្បាស់ណាស់ អ៊ីរ៉ង់ នឹងបានឡើងទៅកាន់វគ្គ ១៦ក្រុមបន្តទៀត។ ក៍ប៉ុន្តែ ប្រហែលជាមិនងាយស្រួលឡើយ សម្រាប់អ៊ីរ៉ង់ ព្រោះថា ពរទុយហ្គាល់ និងអេស្ប៉ាញ មិនមែនជាក្រុមធម្មតាឡើយ ក្រុមទាំង២នេះ សុទ្ធសឹងជាក្រុមខ្លាំង ព្រមទាំងមានកីឡាករល្អៗ លំដាប់ពិភពលោកច្រើន ដែលខុសពីអ៊ីរ៉ង់ ដែលមិន​មានកីឡាករល្អបែបនេះឡើ។

យ៉ាងណាវិញ ក្រៅពីអារ៉ាប៊ីសាអូឌីត ដែលធ្វើមិនបានល្អ និង អ៊ីរ៉ង់ធ្វើបានល្អនោះ នៅមានក្រុមអាស៊ី ៣ផ្សេងទៀត ដែលត្រៀមបង្ហាញខ្លួនរួមមានដូចជា អូស្ត្រាលី ត្រូវជួបបារាំង ល្ងាចនេះ និង ជប៉ុន កូរ៉េខាងត្បូង ត្រៀមបង្ហាញខ្លួននៅថ្ងៃបន្ទាប់ បន្ទាប់មកទៀត។

https://www.youtube.com/watch?v=C2AT3wvZU6E

មតិយោបល់