ព័ត៌មានជាតិ

ខ្លាំងបាត់! ផឹកស៊ី អត់ឲ្យលុយហើយ បបួលប៉ូលិសវាយ១ស្មើទៀត!..

បាត់ដំបង: បុរស ២នាក់ ត្រូវបានម្ចាស់ហាងខារ៉ាអូខេមួយកន្លែង ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក្រោយពីបានចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូខេក្នុងហាង១កន្លែង លុះពេលគិតលុយ ស្រាប់តែគ្មានលុយឲ្យ និងប្រុងជិះម៉ូតូរត់គេចថែមទៀត។

ករណីនេះកើតឡើងនៅម៉ោង ៧និង១០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ រួមនឹងបក្ខពួក៤នាក់ទៀត បាននាំគ្នាចូលមកផឹកស៊ី ច្រៀងខារ៉ាអូខេក្នុងហាងខាងលើ រួចបានចេញបណ្តាក់គ្នាជាបន្តបន្ទាប់ នៅសល់តែបុរសទាំង២នាក់ខាងលើ លុះហៅអ្នករត់តុមកគិតលុយ បែរជាមិនឲ្យលុយនិងសុំជំពាក់សិន ផ្អើលដល់ម្ចាស់ហាងចុះមកចចារ ស្រាប់តែបុរសម្នាក់ក្នងចំណោម២នាក់ បានជិះម៉ូតូបម្រុងរត់ រត់មិនរួច ទៅបុកនឹងទ្វាហាងគេខ្ទេចយ៉ាងដំណំ ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ ស្រាប់តែពួកគេបបួលមន្ត្រីនគរបាលវាយស្មើទៀតផង។

បច្ចុប្បន្នបុរសទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់