ព័ត៌មានកីឡា

អុញនោះ! លេងឈ្នះ Man City មកចាញ់ Swansea

ក្រុមហង្សក្រហម Liverpool បានរបូត៣ពិន្ទុ នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ Swansea City យកឈ្នះក្នុងលទ្ធផល ១-០ យប់មិញនេះ។

នេះគឺជារឿងមិនគួរឲ្យជឿមួយ សម្រាប់ក្រុមហង្សក្រហម Liverpool ដែលភ្លាត់​មក​ចាញ់ក្រុម Swansea City ខណៈសប្តាហ៍មុននោះ Liverpool បានបំបែកកំណត់ត្រាមិនចាញ់របស់ក្រុម Manchester City ។ ជាក់ស្តែងណាស់ ក្រុម Swansea City បានឆក់យក៣ពិន្ទុ ក្នុងសប្តាហ៍ទី២៤នេះ ដោយយកឈ្នះក្រុមហង្សក្រហម​ Liverpool យ៉ាងប្រថិត​ប្រថោយ ក្នុងលទ្ធផល ១-០។ ១គ្រាប់របស់ក្រុម Swansea រកបានដោយកីឡាករ Alfie Mawson នៅនាទីទី៤០ ដែលជាការនាំមុខតាំងពីតង់ទី១មកម្លេះ ខណៈពេលដែល Liverpool វាយបកយ៉ាងខ្លាំងក្លា តែមិនអាចទាត់បញ្ចូលទី បាន​ឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់សប្តាហ៍ទី២៤នេះ ក្រុមខ្លាំងៗទាំងអស់ នៅអង់គ្លេសសុទ្ធតែទទួលបានលទ្ធផលយ៉ាងល្អ ដូចជា Man City, Man Utd, Chelsea, Arsenal ជាដើមទទួលបាន៣ ពិន្ទុ ចំណែក Tottenham ទទួលបាន ១ពិន្ទុ ស្របពេលដែលក្រុម ហង្សក្រហម Liverpool បែរជាមិនទទួលបានពិន្ទុទៅវិញ។ ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានរងបរាជ័យ មិននឹកស្មានដល់ ក្រោមស្នាដៃក្រុម Swansea City ក្នុងលទ្ធផល ១-០ ។

https://www.youtube.com/watch?v=hJ7Vqjwg-cg

មតិយោបល់