ព័ត៌មានកីឡា

Man Utd ចាប់ផ្តើមយ៉ាងល្អ ក្នុង Champion League

ការវិលមកកាន់ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champion League ពិតជាធ្វើឲ្យ​អ្នកគាំទ្រ របស់ក្រុមបីសាចក្រហម Manchester United ទាំងអស់ខកបំណងឡើយ ដោយក្រុមអង់គ្លេសមួយនេះ បានយកឈ្នះក្រុមភ្ញៀវ Basel ក្នុងលទ្ធផល ៣-០ ។

នេះគឺជាការវិលត្រឡប់​ យ៉ាងល្អសម្រាប់ក្រុមបីសាចក្រហម Manchester United ដែលអាចរក្សាសំណាញ់ទីមិនឲ្យធ្លាយបាន ក្នុងការប្រកួតជាមួយក្រុម Basel ។ ក្នុងនោះដែរ ៣គ្រាប់របស់ក្រុម Man Utd រកបានដោយកីឡាករសក់សំពោង Marouane Fellaini នៅនាទីទី ៣៥​ ដែលធ្វើ​ឲ្យបីសាចក្រហមបាននាំមុខមុន តាំងពីតង់ទី ១​ ក្នុងលទ្ធផល ១-០ បណ្តោះអាសន្នសិន។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមបីសាចក្រហម Manchester United បានបន្តការវាយលុកយ៉ាងខ្លាំងក្លាបន្តទៀត ដោយអាចរកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត ពោលរកបាននៅនាទីទី៥៣ ដោយខ្សែប្រយុទ្ធដ៍មានសក្តានុពល Romelu Lukaku និងនៅនាទីទី៨៤ ដោយខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស ពោរពេញទៅដោយសមត្ថភាព Marcus Rashford ។ ឆ្លងកាត់ជ័យជម្នះនេះ ក្រុមបីសាចក្រហម​ Manchester United បានឡើងទៅឈរកំពូលតារាងនៃពូល A​ បណ្តោះអាសន្នសិន ខណ:ក្រុម CSKA Moscow ក៍មាន៣ពិន្ទុ ដូចគ្នាក្រោយពីយកឈ្នះក្រៅដីលើក្រុម Benfica ក្នុងលទ្ធផល ២-១ ។

ដូច្នេះហើយរង់ចាំមើលបន្តទៀតថា តើក្រុមបីសាចក្រហម Manchester United អាចបន្តភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងពូល A នេះបានឬយ៉ាងណា ស្របពេលដែលក្នុងពូលនេះ ហាក់ដូចជាមិនមែនជាឧបសគ្គធំឡើយ សម្រាប់ Man Utd។

//www.youtube.com/watch?v=NZjBYBHXijI

មតិយោបល់