Chelsea ត្រៀមបញ្ចប់ដំណើរ Hazard ទៅកាន់ Real Madrid

ក្រុមតោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះកុងត្រាថ្មីជាមួយខ្សែបម្រើប្រយុទ្ធ Eden Hazard នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ដើម្បីធានាអនាគត់កីឡាកររូបនេះ នៅអង់គ្លេស ជាបន្តទៀត។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Antonio Conte អ្នកចាត់ការក្រុមតោខៀវ Chelsea កំពុងតែរៀបចំលួងលោម Eden Hazard ឲ្យយល់ព្រមបន្តកុងត្រាថ្មីជាមួយ Chelsea ។ ជាការពិតណាស់ ការធ្វើបែបនេះ លោក Conte មានបំណងចង់រក្សាទុកខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ កុំឲ្យចាកចេញពីក្លិបទៅកាន់ ក្រុមយក្សអេស្ប៉ាញ Real Madrid ។ ក្នុងនោះដែរ ប្រសិនបើ Hazard បន្តកុងត្រាថ្មីជាមួយ Chelsea មែននោះ កីឡាកររូបនេះ នឹងក្លាយជាកីឡាករ ដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុតនៅ Chelsea ពោលគឺ Hazard នឹងទទួលបាន ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍។ យ៉ាងណាវិញ Hazard មានបំណងចង់ផ្លាស់ទៅកាន់​ Real Madrid យ៉ាងខ្លាំង។

ម្យ៉ាងវិញទៀតនោះ ក៍ធ្លាប់មានពត៌មានជាច្រើន បានចុះផ្សាយថា កីឡាករឆ្នើមរូបនេះ បានត្រៀមខ្លួនរួចហើយ ក្នុងការទៅចូលរួមជាមួយ Real Madrid ខណៈ លោក Conte កំពុងតែត្រៀមធ្វើគ្រប់បែបយ៉ាងដើម្បីរក្សា Eden Hazard កុំឲ្យចាលចេញពីអង់គ្លេស។

មតិយោបល់