ព័ត៌មានកីឡា

Ozil អាចបន្តកុងត្រាថ្មីជាមួយ Arsenal ប្រសិនបើ Aubaneyang ផ្លាស់មក

ក្រុមកាំភ្លើងធំ Arsenal អាចនឹងមិនបាត់បង់ខ្សែបម្រើអាឡឺម៉ង់ Mesut Ozil ឡើយ ប្រសិនបើក្លិបមួយនេះ អាចនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម Dortmund បាន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែត្រៀមចុះកុងត្រាថ្មីជាមួយកីឡាករអាឡឺម៉ង់ Mesut Ozil ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ក្នុងនោះដែរ ហេតុផលដែល Arsenal មសនក្តីសង្ឃឹមក្នុងការបន្តកុងត្រាថ្មីជាមួយ Ozil នេះដែរ ដោយសារតែ ក្លិបកំពុងតែត្រៀមនាំ Auameyang មកកាន់ Emirates ដែលនេះ អាចជាការទាក់ទាញ Ozil មិនឲ្យចាកចេញ ខណៈ កីឡាករមួយចំនួនត្រៀមចាកចេញនោះ ក៍ប៉ុន្តែ ក្រោយពីលេចលឺ ពត៌មាននៃការទិញចូល Aubameyang បានធ្វើឲ្យ Arsenal មានពន្លឺក្នុងការរក្សាទុក Ozil ។

មិនត្រឹមតែប៉ុណ្ណឹងទេ Arsenal ក៍កំពុងតែអាចនាំយក Mkhitaryan មួយរូបទៀតផងដែរ។ ដូច្នេះហើយ Arsenal ប្រាកដជា អាចរក្សាទុក Ozil បាន បើទោះបីជា Alexis Sanchez ចាកចេញទៅហើយនោះ។

មតិយោបល់