រឿងដែលមិនគួរឲ្យជឿឡើយ ដែលក្រុមអធិរាជស Real Madrid បានជ្រុះចេញពីព្រឹត្តិការណ៍ Copa dey Rey ក្រោយពីត្រូវក្រុម Leganes បំបាក់ក្នុងលទ្ធផល ២-១ នៅ Santiago Bernabeu យប់មិញនេះ។
នេះគឺជាការលេងយ៉ាងអន់មួយរបស់ក្រុម Real Madrid ដែលមកចាញ់ក្នុងទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Leganes ក្នុងលទ្ធផល ២-១ ពោលសរុបលទ្ធផលទាំងពីរជើង ២-២ តែ Real Madrid បានជ្រុះចេញដោយសារតែចាញ់ប្រៀបគ្រាប់បាល់ក្រៅដី។ ជាក់ស្តែងណាស់ ក្រុម Leganes បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន នៅនាទីទី៣១ ស៊ុតបានដោយកីឡាករ Javier Eraso ក៍ប៉ុន្តែក្រុម Real Madrid តាមស្មើបានមកវិញ នៅនាទីទី៤៧ ដោយការស៊ុតរបស់ខ្សែប្រយុទ្ធបារាំង Karim Benzema ។ យ៉ាងណាវិញ រឿងដ៍ក្រៀមក្រំមួយបានកើតឡើងមកលើក្រុម Real Madrid នោះគឺការស៊ុតបញ្ចូលទីរបស់កីឡាករ Gabriel នៅនាទីទី៥៥ ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុម Leganes ក្នុងការឡើងទៅកាន់វគ្គបន្ត ដោយទម្លាក់ក្រុម Real Madrid ឲ្យហាលអាវក្នុងទឹកដីខ្លួនឯង។
ដូច្នេះហើយ ក្រុម Real Madrid បានរបូតពាន Copa dey Rey មួយទៀតហើយ បន្ទាប់ពីពាន Laliga ដែលមិនមានសង្ឃឹមក្នុងការការពារជើងឯកបាននៅរដូវកាលនេះ។



https://www.youtube.com/watch?v=aaVPh1Qr_t4
មតិយោបល់