ក្រុមកាំភ្លើងធំ Arsenal បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្នុងការទម្លាក់ក្រុមតោខៀវ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីមកជួបក្រុម Man City នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ។
ជាក់ស្តែងណាស់ Arsenal បានយកឈ្នះ Chelsea ២-១ នៅ Emirates ដើម្បីកក់កៅអីផ្តាច់ព្រ័ត្រជាមួយក្រុមដែលឈរចាំស្រាប់ Man City ។ ក្នុងនោះដែរក្រុមតោខៀវ Chelsea រកបាន១គ្រាប់មុន ដែលស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធឆ្នើម Eden Hazard នៅនាទីទី៧ ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញ នៅនាទីទី ១២ ដោយការស៊ុតបញ្ចូលទីខ្លួនឯងរបស់កីឡាករ Antonio Ruediger ដែលធ្វើឲ្យបញ្ចប់តង់ទី១ ក្រុមទាំង២ រក្សលទ្ធផលស្មើគ្នាក្នុងលទ្ធផល ១-១ ។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមកាំភ្លើងធំ Arsenal បានបន្តការវាយលុកយ៉ាងខ្លាំងក្លា លើក្រុម Chelsea ដោយអាចរកគ្រាប់បាល់បន្ថែម១គ្រាប់ទៀត នៅនាទីទី៦០ ដែលជាស៊ុតរបស់កីឡាករ Granit Xhaka ហើយកឭ៍ជាគ្រាប់បាល់ជ័យជម្នះរបស់ Arsenal ក្នុងការទម្លាក់ Chelsea នៅវគ្គ ពាក់កណ្តាលផ្តាច់ព័ត្រ Carabao Cup ផងដែរ។
ដូច្នេះហើយ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ដោយត្រូវជួបក្រុមខ្លាំង Manchester City ខណៈក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឡប់មកវិញ ក្រោយពីចាញ់ ក្នុងលទ្ធផលសរុបទាំង២ជើង ២-១។



https://www.youtube.com/watch?v=rlkUvIO22-c
មតិយោបល់