ក្លិបបាល់ទាត់ ក្រសួងការពារជាតិ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្នុងការចុះកិច្ចសន្យាលើកីឡាករបរទេស សម្រាប់រដូវកាលថ្មី ២០១៨ បន្ទាប់ពីបានធ្វើតេស្តសមត្ថភាព អស់រយៈពេលជិតមួយខែ។
ដោយសារតែបានត្រឹមជើងឯករង ២រដូវកាលជាប់គ្នា ពោលក្នុងឆ្នំា ២០១៦ នឹង ២០១៧ ហើយក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករកូរ៉េខាងជើង ទាំង ៤រូប។ ដូច្នេះដើម្បីសម្រេចគោលបំណង ជើងឯកលីគកំពូលកម្ពុជា ២០១៨ ត្រូវទាមទាស្វែងរកកីឡាករបរទេសដែលល្អមកពង្រឹងក្រុម ហើយនៅវេលាម៉ោង ៤ៈ៣០ នាទីល្ងាចនេះ ក្រសួងការពារជាតិ នឹងធ្វើសេចក្តីសម្រេចថា ត្រូវចុះកិច្ចសន្យានាំយកកីឡាកររូបណា។
សូមបញ្ជាក់ថា កីឡាករបរទេសដែលបានចូលរួមធ្វើតេស្ត រួមមាន ១១ កីឡាករកូរ៉េខាងត្បូង No Dee Ho, Han Sung Gya, Lee Jun, Yoo Jea Ho, Na Hyo Sung, Song Chi Moon, Noh Song Min, Kin Jeang Ho នឹងកីឡាករជប៉ុន Eisuki Mohti, DaiKi Matsumoto, Yudia Ogawa ខណៈដែល ១រូបទៀត ជាអតីតកីឡាករព្រះខ័នរាជស្វាយរៀង Kim Namgun មិនបានធ្វើតេស្តទេ តែក៏មានឈ្មោះក្នុងការជ្រើសរើសដែរ៕
មតិយោបល់