ព័ត៌មានកីឡា

Barcelona នៅតែមិនទាន់ចាញ់ នៅ Laliga

ក្រុម Barcelona នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ក្នុងក្របខ័ណ្ឌ កំពូល​ប្រទេសអេស្ប៉ាញ Laliga ដោយបន្តយកឈ្នះក្រៅដីលើក្រុម Malaga ក្នុងលទ្ធផល ២-០។

ការបន្តឈ្នះក្រុម Malaga ២-០ យប់មិញនេះ បង្ហាញឲ្យឃើញថា ក្រុម Barcelona នៅតែខ្លាំង ដោយមិនទាន់ចាញ់ ១ប្រកួតនៅឡើយទេ គិតត្រឹមសប្តាហ៍ទី២៨នេះ។ ២គ្រាប់របស់ Barcelona យប់មិញនេះ រកបានដោយកីឡាករ Luis Suarez នៅនាទីទី១៥ និង Philippe Coutinho នៅនាទីទី២៨ ស្របពេលដែលក្រុម Malaga វិញមិនអាចរកគ្រាប់បាល់សងវិញ​បានឡើយ បែរជាទទួលបានកាតក្រហម ១ទៅវិញ ពោលដោយកីឡាករ Samuel Garcia នៅនាទីទី៣០។ តាមរយ:ការបន្តឈ្នះ មិនចាញ់នេះដែរ បានធ្វើឲ្យក្រុម Barcelona នៅតែរក្សាកំពូលតារាងបានដដែល ដោយនាំមុខដាច់លើក្រុមលេខ២ ក្នុងតារាង Atletico Madrid ១១ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃយប់នេះ។

ដូច្នេះហើយ ក្រុម Barcelona នៅតែមានក្តីសង្ឃឹមក្នុងការឈ្នះពាន Laliga ឆ្នាំនេះដដែល បើទោះបីជាមិនដាច់ពិន្ទុខ្លាំង ដូចនៅ Premier League ក៍ដោយ តែការលេងបានយ៉ាងល្អ របស់ក្រុម Barcelona នាពេលបច្ចុប្បន្ននេះ គឺជាបេក្ខភាព ដ៍សំខាន់ក្នុងការឈ្នះពាន Laliga ឆ្នាំនេះដដែល ក្រោយពីរបូតកាលពីឆ្នាំមុន ដែលក្រុម Real Madrid ដណ្តើមយកបាន។

//www.youtube.com/watch?v=Hb-1swI5E_0

មតិយោបល់