ភ្នំពេញៈ ក្រោយពីទទួលបានព័ត៌មានតាមរយៈPost News បានចុះផ្សាយថា មានល្បែងជល់មាន់១កន្លែង នៅក្នុងដីឡូត៍ទុកចោលក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងទៅទីតាំងនោះភ្លាមៗ តែត្រូវជនញៀនល្បែងជល់មាន់ខាងលើនេះរត់បាត់អស់ រួចលោកតេង ស៊ីណូ ឲ្យកងកម្លាំងរបស់លោករុះរើរបស់របរដែលនៅសល់ក្នុងទីតាំងខាងលើមិនឲ្យមានបន្តទៀត។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក តេង ស៊ីណូ បានឲ្យដឹងថា ទីតាំងខាងលើគឺជាកន្លែងដីឡូត៍ដែលម្ចាស់ទៅចោលហើយក្រុមញៀនល្បែងខាងលើឆ្លៀតឱកាសលួចជល់ម្តងម្កាល ពេលនេះលោកនិងឲ្យកម្លាំងប៉ុស្តិ៍តាមមើលទីតាំងនេះឲ្យជាប់ជាប្រចាំមិនឲ្យមានបន្តទៀតឡើយ៕
មតិយោបល់