ព័ត៌មានកីឡា

Zidane គួរចាកចេញឬបន្ត

បន្ទាប់ពីការជ្រុះចេញពីព្រឹត្តិការណ៍ Copa dey Rey ក្រោមស្នាដៃក្រុម Leganes រួចមកលោក Zinedine Zidane ត្រូវបានអ្នកវិភាគជាច្រើន បានឲ្យដឹងថា គ្រូបង្វឹក​រូបនេះ គរតែចាកចេញ ពីក្រុមអធិរាជស Real Madrid ដែល Champion League គឺជាពានចុងក្រោយតែ១គត់របស់​ Real Madrid នៅរដូវកាលនេះ។

ជាក់ស្តែងណាស់ បើតាមការវិភាគរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា លោក Zinedine Zidane គួរតែចាកចេញពី Real Madrid ប្រសើរជាងកាបន្តតំណែងនៅ Real Madrid ទៀតនោះ។ ជាការពិតណាស់ លោក Zidane រដូវកាលនេះ ហាក់ដូចជា​ដឹកនាំក្រុម Real Madrid មិនជោគជ័យឡើយ ជាពិសេសនោះ ក្រោយពីការធ្លាក់ចេញពីពានរង្វាន់ Copa dey Rey នាពេលថ្មីៗនេះ។

ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា លោក Zidane គួរតែចាកចេញពី Real Madrid ឲ្យបានមុនក្រុមអេស្ប៉ាញមួយនេះ បណ្តេញលោកចេញ ព្រោះថា គ្រូបង្វឹកជាច្រើនមកហើយ ដែលត្រូវបានបណ្តេញ​ចេញពីតួនាទីមុនបញ្ចប់កុងត្រា បើទោះបីជាគ្រូបង្វឹករូបនេះ ធ្លាប់ជួយ Real Madrid ឲ្យទទួលបានជោគជ័យច្រើនក៍​ដោយ ដូចជាលោក Carlo Ancelotti ជាដើម។ យ៉ាងណាវិញនោះ សម្រាប់លោក Zidane វិញអាចនឹងមានវាសនា មិនខុសពីលោក Ancelotti ឡើយ បើតាមស្ថានភាពជាក់ស្តែងរបស់ Real Madrid នៅពេលនេះ ដែលកំពុងតែដុនដាបយ៉ាងខ្លាំងនោះ។

គួរបញ្ជាក់ផងដែរថា លោក Zidane ដឹកនាំ Real Madrid បានប្រហែលជា២រដូវកាលកន្លះ ដោយជួយ Real Madrid ឲ្យឈ្នះពាន Laliga ១, Champion League ២, FIFA Club World Cup ២, UEFA Super Cup ២, និង Spanish Super Cup ១ ។

មតិយោបល់