ព័ត៌មានកីឡា

Fabio៖ សរសើរថា Zhang Lu ជាអ្នកចាំទីល្អបំផុតនៅក្នុងប្រទេសចិន

លោក Fabio Cannavaro គ្រូបង្វឹករបស់ Tianjin Quanjian បានសរសើរកីឡាករ Zhang Lu ថាជាអ្នកចាំទីដ៏ឆ្នើមម្នាក់ក្នុងក្របខ័ណ្ឌ Chinese Super League ។

គ្រូសញ្ជាតិអុីតាលីរូបនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ “គាត់គឺជាអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ចិន”។ Zhang Lu បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់ជាមួយ Liaoning Whowin ពីក្រុមយុវជន រហូតបានក្លាយជាសមាជិកក្រុមដំបូងនៅក្នុងឆ្នាំ ២០០៥-២០១៥ ។ អ្នកចាំទីរូបនេះបានជួយក្លិបឲ្យលើកពានលីគលំដាប់ទី២ចិនក្នុងឆ្នាំ២០០៩ នឹងបានវិញមក Chinese Super League វិញ។

នៅឆ្នាំ ២០១៦ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានផ្ទេរទៅកាន់ក្លឹបនៅស្រុកកំណើតរបស់គាត់វិញ Tianjin Quanjian ក្នុងកិច្ចសន្យា ៧០ លានយ័ន ដែលបានផ្តល់ឱ្យគាត់ថាជាកីឡាករចិនដែលមានតំលៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគ៕

កាលដឹកនាំជម្រើសជាតិអុីតាលី

មតិយោបល់