ព័ត៌មានកីឡា

បារាំង ដេកក្រោមថ្វីជើងកូឡុំប៊ី ក្នុងដីខ្លួនឯង

ក្រុមជើងខ្លាំងអឺរ៉ុប បារាំងបានរងនូវការបរាជ័យសឹងមិនគួរឲ្យជឿ ក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ដោយលទ្ធផល ៣-២ ក្រោមករសែភ្នែកអ្នកទស្សនា ប្រមាណជា ៨ ម៉ឺននាក់ ក្នុងកីឡារដ្ឋាន Stade de France ។

នេះគឺជារឿងដ៍ខកចិត្តមួយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ​បារាំង ក្នុងការប្រកួត​មិត្តភាព ត្រៀមព្រឹត្តិការណ៍ World Cup មកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ ដោយ​ត្រូវបរាជ័យក្រោមថ្វីជើង ក្រុមដែលមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីដូចគ្នា។ បារាំង បានស៊ុតបញ្ចូលទី នាំមុខមុន ដល់ទៅ ២គ្រាប់ ដោយបើក​ឆាករកគ្រាប់បាល់ដំបូងនៅ នាទីទី១១ ដោយខ្សែប្រយុទ្ធស្បៃវែង Oliver Giroud និង១គ្រាប់ទៀត ស៊ុតបញ្ចូលទីនៅនាទីទី២៦ ដែលជាការស៊ុតរបស់កីឡាករ Thomas Lemar ។ ការនាំមុខមុន ២គ្រាប់នេះ វាមិនសុវត្ថិភាព ឡើយសម្រាប់បារាំង ព្រោះថាកូឡុំប៊ី បានវាយបកបានវិញ រហូតដល់ទៅ ៣គ្រាប់ ស៊ុតបានដោយ កីឡាករ Luis Muriel នៅនាទីទី២៨, Radamel Falcao នៅនាទីទី៦២ និងការស៊ុតបាល់ ១១ម៉ែត្រ របស់កីឡាករ​ Juan Quintero នៅនាទីទី៨៥ ។

ដូច្នេះជាលទ្ធផល ក្រុមម្ចាស់ផ្ទះបារាំង បានបរាជ័យក្រោមថ្វីជើងក្រុម​ជម្រើសជាតិ កូឡុំប៊ី ក្នុងលទ្ធផល ៣-២ ដែលជាការបរាជ័យដំបូង ក្នុងជំនួបមិត្តភាព ត្រៀមមុនការប្រកួត World Cup នៅរុស្ស៊ី មកដល់នៅខែមិថុនា ខាងមុខនេះ។

https://www.youtube.com/watch?v=Du16gc5SrS4

មតិយោបល់