ជាការពិតណាស់ ការប្រកួតរវាង ក្រុម បឹងកេតអេហ្វសុី ជាមួយក្រុម Lao Toyota FC របស់ប្រទេសឡាវ នឹងត្រូវប្រកួតជម្រុះក្នុងពានរង្វាន់ AFC Cup 2018 ជើងទី១ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ តែក្រុមដំណាងកម្ពុជាមិនទាន់បង្ហាញគ្រូថ្មីនៅឡើយ។
យោងតាមច្បាប់របស់ AFC គឺតម្រូវឲ្យគ្រូបង្វឹកមានកម្រិតសញ្ញាបត្រ A-Licence ទើបអាចដឹកនាំក្រុមមកចូលរួមប្រកួតពានរង្វាន់នេះបាន ស្របពេលដែលលោក ហៅ សុជាតិ ដែលកំពុងជាគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ២០១៧នេះ មានត្រឹមកម្រិតសញ្ញាបត្រ B-Licence ។ ដូច្នេះហើយ បឹងកេត ត្រូវស្វែងរកគ្រូបង្វឹកថ្មី ដើម្បីមកដឹកនាំក្រុម ចូលរួមប្រកួតពានរង្វាន់ AFC Cup 2018 ជើងទី១ ដែលគ្រោងចាប់ផ្តើម នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៨នេះ នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
សម្រាប់បេក្ខភាពដែលអាចមកដឹកនាំ បឹងកេត ជំនួសលោក ហៅ សុជាតិ មានលោក ប្រាក់ សុវណ្ណារ៉ា នឹងគ្រូសញ្ជាតិអូស្ត្រាលី John Mcglynn ដែលធ្លាប់ដឹកនាំកាលពីដើមរដូវកាល ២០១៧ ផងដែរ តែថាតើអ្នកណាឲ្យប្រាកដនូវមិនទាន់ដឹងទេ៕
មតិយោបល់