ព័ត៌មានកីឡា

Barcelona មិនទាន់ប្រគល់អាវលេខ៧ ឲ្យកីឡាករណាម្នាក់​ដោយសារតែ…

ក្រុមអ្នកមានបុណ្យ Barcelona នៅតែមិនទាន់ប្រគល់អាវលេខ៧ទៅឲ្យកីឡាក​រ​រូបណាម្នាក់ឡើយ បើទោះបីជាទិញបានកីឡាករប្រេស៊ីលដ៍ឆ្នើម Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ក៍ដោយ។

ជាការពិតណាស់ Barcelona មិនទាន់រកបានកីឡាករណាម្នាក់ ដែលសាកសមនឹងពាក់អាវលេខ៧ នៅឡើយទេ​ ប្រមាណជាមួយរយ:ចុងក្រោយ​នេះបន្ទាប់ពីយល់ព្រមឲ្យ Arda Turan ផ្លាស់ទៅលេងនៅតួគីក្នុងលក្ខខ័ណ្ឌ​ខ្ចីជើងកាលពីរដូវក្តៅកន្លងមក បើទោះបីជាក្រុមកំពូលតារាង Laliga មួយនេះ ទិញបានកីឡាករល្អៗ ជាច្រើនកកាន់ក្លិបក៍ដោយ។ យ៉ាងណាវិញ តាមការឲ្យដឹងពី Sky Sports បានបង្ហើបឲ្យដឹងថា អាវលេខ៧ ដែល Barcelona មិនហ៊ានប្រគល់ឲ្យ Coutinho ពាក់នេះដែរ ដោយសារតែ ក្រុមអ្នកមានបុណ្យ ចង់ទុកឲ្យខ្សែប្រយុទ្ធបារាំង Antoine Griezmann ដែលត្រៀមទិញពីក្រុម Atletico Madrid នៅរដូវកាលក្រោយនេះ។

យ៉ាងណាវិញ Griezmann អាចនឹងប្រឈមក្នុងការពិបាកទិញយក ព្រោះថាកីឡាករបារាំងរូបនេះ ត្រូវបានចាប់​អារម្មណ៍ពីក្រុមបីសាចក្រហម Manchester United ដែលចង់ផ្ទេរយកកីឡាកររូបនេះ តាំងពីរដូវក្តៅមុន។ ក្រៅពីនេះដែរ នៅមានក្រុម អ្នកមានបារាំង Paris Saint Germain និងក្រុមអធិរាជស Real Madrid ដែលសុទ្ធសឹងចូលរួមប្រជែងចង់បាន Antoine Griezmann នេះ។ ក៍ប៉ុន្តែ ក្រុម Barcelona មានជំនឿចិត្តក្នុងការនាំយក Griezmann ស្របពេលដែលអាវលេខ៧ ដែលក្រុមយក្សអេស្ប៉ាញមួយនេះ មិនទាន់ប្រគល់​ឲ្យកីឡាកររូបណាឡើយ គឺទុកឲ្យ Griezmann ។

មតិយោបល់