បន្ទាប់ពីមានបណ្តាញពត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើន កំពុងតែបញ្ចេញមតិយ៉ាងគំហុក ទាក់ទងជាមួយនឹងអត្ថិរភាព នៃអនាគត់របស់លោក Zinedine Zidane ជាមួយនឹងក្រុម Real Madrid នោះ នៅពេលនេះ ប្រធានក្រុម Real Madrid បានចេញមុខមកការពារគ្រូបង្វឹកបារាំងរូបនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ខ្សែការពារដ៍ឆ្នើម និងជាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បានចេញមុខមកការពារលោក Zidane ទាក់ទងនឹងពាក្តយចរចាមអារាមជាច្រើន នាពេលថ្មីៗកន្លងមកនេះ។ ក្នុងនោះដែរ Ramos បាននិយាយថា៖ ពួកយើងទាំងអស់នៅទីនេះ គាំទ្រ Zidane ជានិច្ច គ្មានការចាកចេញណាមួយអាចកើតឡើងឡើយ ។ ជាការពិតណាស់ Ramos បានឲ្យដឹងទៀតថា ថ្វីត្បិតតែរដូវកាលនេះ Real Madrid ធ្លាក់ទម្រង់ហួសពីការស្មានមែន តែមិនទាន់ដល់ពេលដែលត្រូវបណ្តេញគ្រូបង្វឹកចេញឡើយ។
“ពួកយើងនៅមានឱកាសមួយក្នុងការសាងប្រវត្តិសាស្ត្រថ្មី នៅសតវត្សរ៍ទី២១នេះ ពោលគឺការដណ្តើមយក Champion League រដូវកាលនេះ ដើម្បីបង្កើតកំណត់ត្រាថ្មី ឈ្នះពាន ៣ឆ្នាំជាប់គ្នា បើទោះបីកាលពីអតីតកាល Real Madrid ធ្លាប់ឈ្នះ ៥ឆ្នាំជាប់គ្នាក៍ដោយ”។ Ramos បានបន្តទៀតថា យើងចាប់ផ្តើមបានយ៉ាងល្អ ២រដូវកាលកន្លងមកនេះ ដោយក្លាយជាក្រុមកំពូលមួយក្នុងពិភពលោក ដែលឈ្នះពានបានយ៉ាងច្រើន ទាំងក្លិប និងកីឡាកររបស់ពួកយើង។ វាគ្មានអ្វីចម្លែកឡើយ ព្រោះថាឲ្យតែឈានដល់កម្រិតកំពូលមួយ នោះនឹងធ្លាក់ចុះមកវិញ ជាក់ស្តែង ដូចជា Real Madrid នៅពេលនេះដែរ។
ដូច្នេះហើយ Real Madrid នឹងបន្តការងារឲ្យលោក Zidane កែប្រែស្ថានការណ៍ឡើងវិញ ដើម្បីពង្រឹងក្លិបឲ្យវិលទៅរកភាពខ្លាំងក្លាឡើងវិញ។
មតិយោបល់