ក្រុមបាល់ទាត់ Manchester City ទទួលបានជោគជ័យហើយ ក្នុងការនាំយកខ្សែការពារ Kyle Walker ពីក្រុម Tottenham ។
ក្រោយពីការតាមប្រមាញ់ អស់រយៈពេល យ៉ាងយូរកន្លងមក ក្រុម Man City ទទួលបានជោគជ័យ ក្នុងការនាំយក Kyle Walker ហើយ។ ESPN reports បានឲ្យដឹងថា ក្រុម Man City បានទិញយក Kyle Walker ពីក្រុម Tottenham Hotspur ក្នុងតម្លៃ ៥០លានផោន ក្រោយពីការចែរចង់ ជាច្រើនខែកន្លងមក។ ក្នុងការផ្លាស់មកកាន់ Man City នេះដែរ ខ្សែការពារអង់គ្លេស រូបនេះ នឹងពាក់អាវលេខ២ នារដូវកាលថ្មីនេះ។ ម្យ៉ាងវិញទៀត វត្តមានរបស់ Kyle Walker នឹងត្រូវមកជំនួសតំណែងរបស់ខ្សែការពារ អាហ្សង់ទីន Pablo Zabaleta ដែលបានចាកចេញពីក្លិបនាពេលថ្មីៗកន្លងមកនេះ។
បន្ថែមលើនេះ ខ្សែការពារចំណូលថ្មីបានក្លាយជាកម្លាំងមួយយ៉ាងសំខាន់ សម្រាប់ក្រុម Man City នៅរដូវកាលក្រោយ ព្រោះថា Man City នៅមានចំណុចខ្សោយ ក្នុងតំបន់ការពារ ដែលទាមទារ ឲ្យមានការផ្លាស់ប្តូរ ឡើងវិញ ប្រសិនបើក្លិបជើងខ្លាំងមួយនេះ ចង់ឈ្នះពាននៅរដូវកាលក្រោយនេះ។ ដូច្នេះហើយ Kyle Walker នឹងក្លាយជាកីឡាករចំណូលថ្មីមួយរូប របស់ក្រុម Man City ដែលសំខាន់បំផុត នារដូវកាលក្រោយនេះ។
មតិយោបល់