នេះគឺជារឿងដ៍ភ្ញាកផ្អើលមួយទៀតហើយ សម្រាប់ក្រុមហង្សក្រហម Liverpool ក្រោយពីយកឈ្នះក្រុម Man City ៤-៣ រួចមក តែបានមកចាញ់ Swansea រួចបន្តមកចាញ់ក្រុម West Brom នៅ FA Cup ទៀត។
នេះគឺជារឿងដ៍អាម៉ាស់មួយសម្រាប់ហង្សក្រហម Liverpool ដែលជ្រុះចេញពី FA Cup ក្រោមស្នាដៃក្រុម West Brom ដោយលទ្ធផល ៣-២ ក្នុងដីខ្លួនឯង។ ជាក់ស្តែងណាស់ ក្រុមម្ចាស់ផ្ទះ Liverpool រកបាន១គ្រាប់មុនតាំងពីនាទីទី៥ ដែលជាការស៊ុតបញ្ចូលទី៥របស់ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ក៍ប៉ុន្តែ ត្រូវបានក្រុម West Brom វាយបកវិញ យ៉ាងខ្លាំងក្លា ដោយរកបាន ៣គ្រាប់ផ្ទួនៗ តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Jay Rodriguez ២គ្រាប់ស៊ុតបាននៅនាទីទី៧ និង ១១ ចំណែក១គ្រាប់ទៀត រកបានតាមរយៈគ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Joel Matip ដែលធ្វើឲ្យតង់ទី១ ក្រុម West Brom នាំមុខក្នុងលទ្ធផល ៣-១ ។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមហង្សក្រហម Liverpool បានប្រឹងប្រែងវាយបកយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់តាមស្មើមកវិញ ក៍ប៉ុន្តែ មិនអាចធ្វើបានឡើយ ដោយអាចរកបានត្រឹម ១គ្រាប់ទៀតប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករឆ្នើម Mohamed Salah នៅនាទីទី៧៨ ដោយបញ្ចប់ការប្រកួត ៩០នាទីពេញ Liverpool ៣-២ West Brom ។
ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានជ្រុះចេញពី FA Cup ក្រោមស្នាដៃក្រុម West Brom ទម្លាក់ក្នុងដីខ្លួនឯង។
https://www.youtube.com/watch?v=RhMAR5t2nLg
មតិយោបល់