រឿងច្រំដែល សម្រាប់ក្រុមសេះបង្កង់ Juventus ក្នុងការចៀសក្រុមយក្សអេស្ប៉ាញ Real Madrid បែរជាមិនអាចទៅរួចឡើយ ដោយក្រុមអ៊ីតាលីមួយនេះ ត្រូវជួបក្រុម Real Madrid នៅវគ្គ ៨ក្រុមចុងក្រោយ Champion League ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus មានមហិច្ចតាចង់សងសឹកក្រុម Real Madrid នៅវគ្គ ៨ក្រុមចុងក្រោយនេះ។ ជាការពិតណាស់ Juventus បានរងការឈឺចាប់យ៉ាងខ្លាំង កាលពីឆ្នាំមុន ដោយត្រូវក្រុម Real Madrid យកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ Champion League ក្នុងលទ្ធផល ៤-១ ។ សម្រាប់ឆ្នាំនេះវិញ ការប៉ះគ្នាវគ្គ ៨ក្រុមចុងក្រោយនេះដែរ Juventus នឹងផ្តល់មេរៀនឲ្យក្រុម Real Madrid វិញម្តងដែលជាការសងសឹកដល់អ្វីដែលពួកគេធ្លាប់ទទួលបានកាលពីឆ្នាំមុន។
ថ្វីដ្បិតតែ Real Madrid ជាក្រុមខ្លាំងមែន តែ Juventus ហាក់មិនសូវខ្លាចរអាដូចក្រុម Barcelona ឡើយ ព្រោះថា កាលពីរដូវកាល ២០១៤-២០១៥ Juventus បានទម្លាក់ Real Madrid នៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណ:ឆ្នាំមុននេះ Real Madrid បានទម្លាក់ Juventus នៅវគ្គផ្តាច់ព្រ័ត្រវិញ។
ដូច្នេះហើយ Juventus មានក្តីរំពឹងយ៉ាងខ្លាំង ក្នុងការទម្លាក់ក្រុម Real Madrid នៅវគ្គ ៨ក្រុមចុងក្រោយ Champion League នេះ ស្របពេលដែលក្រុម Real Madrid វិញ ក៍មិនសំចៃដៃដែរ ដោយពួកគេចង់ឈ្នះពាន Champion League ឆ្នាំនេះទៀត ដើម្បីបង្កើតកំណត់ត្រាគ្រងជើងឯកពានកំពូលអឺរ៉ុបមួយនេះ ៣ឆ្នាំជាប់ៗគ្នា។
មតិយោបល់