ព័ត៌មានកីឡា

Real Madrid ចង់បានលោក​ Mauricio Pochettino

បន្ទាប់ពីលោក Zinedine Zidane ដឹកនាំក្រុម Real Madrid មិនបានល្អនៅរដូវកាលនេះ ពោលធ្លាក់ពី Copa dey Rey និងសឹងអស់ឱកាសឈ្នះពាន Laliga ផងនោះ បានធ្វើឲ្យក្រុម Real Madrid ចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Florentino Perez បានសម្លឹងឃើញលោក Mauricio Pochettino ដើម្បីមកជំនួសតំណែងរបស់លោក Zinndine Zidane នៅរដូវកាលក្រោយនេះ។ ប្រភពខាងលើដដែលនេះ បានបង្ហើបឲ្យដឹងទៀតថា Real Madrid អាចនឹងបញ្ចប់កុងត្រាជាមួយលោក Zidane នៅរដូវកលក្រោយនេះ ពោលគឺបណ្តេញចេញតែម្តង ប្រសិនបើ គ្រូបង្វឹកបារាំងមួយនេះមិនអាចជួយ Real Madrid ឲ្យឈ្នះពានណាមួយទេនោះ។

យ៉ាងណាវិញ លោក Perez បានត្រៀមរួចរាល់ហើយ ក្នុងការរកអ្នកជំនួសតំណែងនេះ គឺលោក ​ Mauricio Pochettino កំពុងតែដឹកនាំក្រុម Tottenham Hotspur របស់អង់គ្លេស។ លោក Mauricio Pochettino ថ្វីបើមិនទាន់ដឹកនាំ Spurs ឲ្យឈ្នះពានណា​មួយមែន តែគ្រូបង្វឹកអាហ្សង់ទីនរូបនេះ បានធ្វើឲ្យប្រជាប្រិយភាព របស់ក្រុមអង់គ្លេសមួយនេះ ល្បីរន្ទឺយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ក្រុម Tottenham បាន​រងជើងឯក Premier League ២រដូវកាលជាប់គ្នាមកហើយ រួមទាំងរដូវកាលនេះ Spurs បានបំបាក់ Real Madrid ឈរកំពូលតារាង ក្នុងវគ្គចែកពូលកន្លងមកនោះ កាន់តែធ្វើឲ្យលោក Florentino Perez កាន់តែពេញចិត្តលោក Mauricio Pochettino យ៉ាងខ្លាំង។

ហេតុនេះហើយ ប្រសិនបើលោក Zidane ត្រូវបណ្តេញចេញនោះ តំណែងគ្រូបង្វឹកនឹងធ្លាក់​ទៅលើលោក Mauricio Pochettino ជាក់ជាមិនខាន។

មតិយោបល់