បន្ទាប់ពីមកចូលរួមជាមួយក្រុមបីសាចក្រហម Manchester United បានជិត២រដូវកាលកន្លងមក រួមជាមួយរបួសប្រមាណជាជិតមួយរដូវកាលកន្លងមកនោះ ខ្សែប្រយុទ្ធស៊ុយអ៊ែត វ័យ ៣១ ឆ្នាំ Zlatan Ibrahimovic មានគម្រោងចង់ចាកចេញពី Old Trafford នៅរដូវក្តៅខាងមុខនេះ។
ថ្វីបើជារបួសវិញហើយក៍ដោយ តែខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic មិនទាន់បង្ហាញខ្លួនញឹកញាប់ឲ្យក្រុមបីសាចក្រហម Manchester United ឡើយ ដោយ Romelu Lukaku នៅតែជាខ្សែប្រយុទ្ធជួរមុខ គួបផ្សំទាំងការទិញ Alexis Sanchez មកទៀតនោះ កាន់តែធ្វើឲ្យ កីឡាករស៊ុយអ៊ែតរូបនេះ នៅសល់ឱកាសតិចតួចបំផុតដើម្បីបង្ហាញខ្លួនក្នុងទីលាន។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Zlatan Ibrahimovic បានសម្រេចិត្តក្នុងការផ្លាស់ទៅកាន់ LA Galaxy របស់សហរដ្ឋអាមេរិក នៅរដូវក្តៅខាងមុខនេះ។
ការសម្រចចិត្តចាកចេញពី Old Trafford ទៅកាន់ LA Galaxy នេះដែរ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយរបស់ Zlatan Ibrahimovic ព្រោះថា នៅអាមេរិក គឺជាកន្លែងប្រមូលផ្តុំកីឡាករវ័យចំណាស់ បង្ហាញសមត្ថភាពមុនចូលនិវត្តន៍ ខណៈកីឡាករល្បីៗ ជាច្រើនបានផ្លាស់ទៅកាន់ទីនោះ ដូចជា ម្ចាស់ Balon D’Or កាលពីឆ្នាំ ២០០៨ Ricardo Kaka, តារាដែលជួយឲ្យអេស្ប៉ាញឈ្នះពាន World Cup កាលពីឆ្នាំ ២០១០ David Villa រួមនឹងកីឡាករល្បីៗជាច្រើនរូបទៀតផងដែរ។
ម្យ៉ាងវិញទៀតនោះ ការបន្តនៅរួមរស់ជាមួយក្រុមបីសាចក្រហម Manchester United មិនប្រាកដថាល្អឡើយ សម្រាប់ Zlatan Ibrahimovic ព្រោះថា Lukaku, Sanchez, Rashford, Martial សុទ្ធសឹងជាតួសំខាន់របស់ Man Utd នៅពេលបច្ចុប្បន្ននេះ ដែលមិនអាចផ្តល់កៅអីកក់ក្តៅណាមួយ សម្រាប់ កីឡាករវ័យ ៣៦ឆ្នាំរូបនេះឡើយ៕



មតិយោបល់