អ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃគ្មានមេតា រឿង សោភ័ណ្ឌ បានផ្តួល រ៉ុងគៀត (Rungkiat Kiatprapat) មកពីប្រទេសថៃដើម្បីសងសឹក តែមិនបានសម្រេច ត្រូវសន្លប់នៅទឹកទី ១ កាលពីម្សិលមិញ ក្នុងជំនួបមិត្តភាព នាសង្វៀវ CNC ។
កាលពីកន្លះឆ្នាំមុខ អ្នកលេងកណ្តាប់ដៃគ្មានមេតា ធ្លាប់បានយកឈ្នះកីឡាករថៃរូបនេះម្តងមកហើយ ដោយអុកមួយជង្គង់ នៅទឹកទី ២ ខណៈដែល រ៉ុងគៀត ចង់ធ្វើការសងសឹក ដោយចាញ់មិនអស់ចិត្ត តែពេលបានជួបគ្នាសារជាថ្មី នៅតែចាញ់ រឿង សោភ័ណ្ឌ ដដែល ស្របពេលដែលលើកនេះ ធ្ងន់ធ្ងរជាងមុន ដោយសន្លប់នៅទឹកទី ១ តែម្តង។
សូមបញ្ជាក់ថា រវាងការប្រកួតអ្នកទាំងពីរ គឺធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ខណៈដែលលើកមុនប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម តែប៉ុណ្ណោះ៕
https://www.youtube.com/watch?v=3iL24Aye91k
មតិយោបល់