ព័ត៌មានកីឡា

ត្រឹម១តង់ Chelsea ត្រូវបរាជ័យក្រោមស្នាដៃក្រុម Bournemouth ដល់ទី៣-០

នេះគឺជាការបរាជ័យយ៉ាងអាម៉ាស់មួយរបស់ក្រុមតោខៀវ Chelsea ដែលត្រូវបានក្រុមមិនសូវខ្លាំងមួយនៅ Premier League គឺក្រុម AFC Bournemouth មកបំបាក់ដល់ Stamford Bridge ក្នុងលទ្ធផល ៣-០ ត្រឹមការស៊ុត១តង់ប៉ុណ្ណោះ។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលក្រុមតោខៀវ Chelsea បានបរាជ័យក្រោម​ស្នាដៃក្រុម Bournemouth ក្នុងទឹកដីខ្លួនឯង រហូតដល់ទៅ ៣គ្រាប់មិនធ្លាប់​មានឡើយ។ ជាក់ស្តែងណាស់ ៣គ្រាប់របស់ក្រុម Bournemouth សុទ្ធសឹងតែធ្វើបាននៅតង់ទី២ ទាំងអស់ ដែលជាការស៊ុតរបស់កីឡាករ Callum Wilson នៅនាទីទៅ៥១, កីឡាករ Junior Stanislas នៅនាទីទី៦៤ និងការស៊ុត​របស់កីឡាករ Nathan Ake នៅនាទីទី៦៧។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បានរំកិលមកកាន់លេខ៤ ក្នុងតារាង ដោយត្រូវក្រុមហង្សក្រហម​ Liverpool ដណ្តើមតំណែងលេខ៣ វិញ តែមានពិន្ទុស្មើគ្នា ៥០ពិន្ទុដូចគ្នា​ប៉ុណ្ណោះ។

https://www.youtube.com/watch?v=fTU3x02iKVk

មតិយោបល់