ព័ត៌មានកីឡា

Leonardo Vitorino៖ មិនមានការខកចិត្តចំពោះកូនក្រុមទេទោះបីបរាជ័យ ៣លើក ក៏ដោយ

ការបរាជ័យបីប្រកួតជាប់ៗគ្នាមានន័យថាក្រុមជម្រើសកម្ពុជាអាយុក្រោម ២២ ឆ្នាំ ហើយទំនងជាក្រុមដំបូងដែលត្រូវធ្លាក់ចេញពីការប្រកួត SEA Games លើកទី ២៩ នេះ ទោះជាយ៉ាងណាគ្រូបង្វឹកលោក Leonardo Vitorino ជឿជាក់ថាក្រុមរបស់គាត់លេងបានយ៉ាងល្អរហូតមកដល់ពេលនេះ។

លោក Vitorino បានប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា៖ “កីឡាកររបស់យើងបានលេងយ៉ាងល្អជាមួយនឹងក្រុមខ្លាំងដូចជាថៃ, ហ្វីលីពីននិងវៀតណាម។ ខ្ញុំមិនខកចិត្តទេព្រោះយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតដែលយើងអាចធ្វើបាន “។

ផ្ទុយទៅវិញគ្រូសញ្ជាតិប្រេស៊ីលបានសម្តែងការរំពឹងទុករបស់គាត់អំពីការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា។ «នៅក្នុងការប្រកួតនេះយើងបានប្រើកីឡាករការពារបីនាក់នៅក្នុងការប្រកួតលើទីលានដែលជាយុទ្ធសាស្រ្តលេងថ្មីរបស់យើង។ កីឡាករទាំងអស់មិនសូវស្គាល់យុទ្ធសាស្ត្រនេះទេដូច្នេះពួកគេតែងតែធ្វើខុស។ ទោះជាយ៉ាងណាក៏ដោយខ្ញុំជឿជាក់ទៅលើអនាគតដ៏ភ្លឺស្វាងនៃកីឡាបាល់ទាត់កម្ពុជានិងក្រុមជម្រើសជាតិ U-22 »។

សូមរំលឹកថា U-22 កម្ពុជា និងអាចមានឱកាសរកបានពិន្ទុដំបូងក្នុងយុទ្ធនាការស៊ីហ្គេម ខណៈដែលត្រូវប្រកួតជាមួយ U-22 ទីម័រខាងកើតនៅថ្ងៃអង្គារ៍នេះ វេលាម៉ោង ៧និង៤៥ នាទី នាកីឡដ្ឋាន UM Arena Stadium៕

មតិយោបល់