ក្នុងជំនួបយ៉ាងជក់ចិត្ត ក្រោយក្រុមបីសាចក្រហម Manchester United ត្រូវបានក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្នុងលទ្ធផល ២-០ នោះ លោក Jose Mourinho បានធ្វើឲ្យអ្នកគាំទ្រក្លិបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាក់ទងទៅនឹងការដូរ Fellaini ចូលបាន ៧ នាទីទី រួចប្តូរចេញវិញ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បានចេញមុខមកបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រក្រុមបីសាចក្រហម Manchester United ដែលកំពុងតែនិយាយផ្សេងគ្នាទាក់ទងនឹងបញ្ហា របស់ Marouane Fellaini ។ លោក Mourinho បានឲ្យដឹងថា ហេតុផដែលលោក ដូរ Fellaini លេងបានត្រឹម ៧នាទីរួចប្តូរចេញវិញនោះ មិនមែនមកពីកីឡាករសក់សំពោងប៊ែលហ្ស៊ិករូបនេះ លេងមិនបានល្អ ឬមិនពេញចិត្តនឹងទម្រង់លេងរបស់ក្លិប ឬក៍ពាក្យចរចាមអារាម ដែលថាមកពីមិនពេញចិត្តនឹងប្រាក់ឈ្នួលរបស់ Alexis Sanchez ខ្ពស់ហួសហេតុពេកឡើយ ដែលធ្វើឲ្យកីឡាករមួយចំនួនអាក់អន់ស្រពន់ចិត្ត តែថោយសារតែ Fellaini មានបញ្ហាជង្គង់ ជាហេតុធ្វើឲ្យលោក Morinho សម្រេចចិត្តប្តូរចេញភ្លាមៗតែម្តង។
គួរបញ្ជាក់ផងដែរថា Marouane Fellaini បានដូរចូលជំនួស Jesse Lingard នៅនាទីទី៦៣ តែត្រូានលោក Mourinho បតូរចេញវិញ នៅនាទីទី៧០ ដោយដាក់កីឡាករ Ander Herrera ជំនួសវិញ។
មតិយោបល់